Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្សឱ្យចេះប្រើប្រាស់ជំនាញបច្ចេកទេស ឌីជីថល និង AI ជាគន្លឹះបំពេញតម្រូវការឧស្សាហកម្ម និងលើកកម្ពស់ផលិតភាពការងារ

 Wednesday, 11 November 2026 17:52  |    Written by MLVT  |  165 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្សឱ្យចេះប្រើប្រាស់ជំនាញបច្ចេកទេស ឌីជីថល និង AI ជាគន្លឹះបំពេញតម្រូវការឧស្សាហកម្ម និងលើកកម្ពស់ផលិតភាពការងារ

(ភ្នំពេញ)៖ ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ពិសេសស្តីពីទីផ្សារការងារ និងគោលនយោបាយឧស្សាហកម្មថ្មីរបស់កម្ពុជា៖ ផលិតភាព ជំនាញ និងបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលរៀបចំឡើងក្នុងឱកាសសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា គឺជាកត្តាស្នូលក្នុងការលើកកម្ពស់ផលិតភាពការងារ បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្ម និងបន្ថែមតម្លៃក្នុងវិស័យឧស្សាហកម្ម ខណៈការកំណត់ទិសដៅគោលនយោបាយឧស្សាហកម្មឱ្យបានច្បាស់លាស់ និងការចូលរួមពីវិស័យឯកជន គឺជាមូលដ្ឋានចាំបាច់ក្នុងការធានាថា ការបណ្តុះបណ្តាលជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។

 

ឯកឧត្តមបានគូសបញ្ជាក់ថា ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ប៉ុន្តែការអភិវឌ្ឍជំនាញមិនអាចសម្រេចបានប្រកបដោយប្រសិទ្ធភាពនោះទេ ប្រសិនបើគ្មានគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការកំណត់វិស័យឧស្សាហកម្មអាទិភាព។ 

 

ជុំវិញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ឯកឧត្តមបានលើកឡើងថា ក្រសួងបានបន្តពង្រីកការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដោយផ្តោតទាំងលើជំនាញរឹង ជំនាញទន់ និងសហគ្រិនភាព ព្រមទាំងជំរុញការភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាលជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសិប្បកម្មគ្រប់កម្រិត ដើម្បីលើកកម្ពស់ការចូលរួមរបស់និយោជកក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញកម្លាំងពលកម្មឱ្យត្រូវនឹងតម្រូវការអាជីវកម្មរបស់ខ្លួន។

 

ទន្ទឹមនឹងនេះ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បានបង្កើតឱកាសថ្មីសម្រាប់ការអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បច្ចុប្បន្ន គ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នអប់រំជាច្រើនបានចាប់ផ្តើមបញ្ចូលចំណេះដឹងឌីជីថល និង AI ទៅក្នុងកម្មវិធីសិក្សា ដែលអាចឱ្យសិស្ស-និស្សិតស្គាល់ និងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើប ស្វែងរកព័ត៌មាន និងវិភាគការផ្លាស់ប្តូរនៃឧស្សាហកម្ម ព្រមទាំងបង្កើនសមត្ថភាពបត់បែន និងការសម្របខ្លួនទៅនឹងបរិបទការងារថ្មីៗ។ ទោះយ៉ាងណា ជំនាញបច្ចេកទេសនៅតែត្រូវយកចិត្តទុកដាក់ ដើម្បីធានាថាកម្លាំងពលកម្មមានសមត្ថភាពពិតប្រាកដក្នុងការបំពេញការងារ។ ក្នុងន័យនេះ កម្មវិធីបណ្តុះបណ្តាលផ្អែកលើការងារ (Work-Based Learning) និងកម្មវិធីរៀនផង ធ្វើការផង (Earn and Learn) ត្រូវបានចាត់ទុកថាជាយន្តការដ៏មានសារៈសំខាន់ក្នុងការភ្ជាប់ការសិក្សាទ្រឹស្តីទៅនឹងបទពិសោធការងារជាក់ស្តែង។

 

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្តកម្មវិធីទាំងនេះទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ដែលជាអ្នកប្រើប្រាស់កម្លាំងពលកម្ម និងយល់ច្បាស់ពីតម្រូវការជំនាញ ព្រមទាំងកម្រិតសមត្ថភាពដែលខ្លួនត្រូវការ។ តាមរយៈយន្តការនេះ សិស្សអាចទទួលបានចំណេះដឹងនៅគ្រឹះស្ថានបណ្តុះបណ្តាលផង និងបទពិសោធការងារផ្ទាល់នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រផង ដែលនឹងជួយកាត់បន្ថយគម្លាតជំនាញ និងបង្កើនឱកាសទទួលបានការងារធ្វើកាន់តែច្រើន ក្រោយបញ្ចប់ការសិក្សា៕

 

#MLVT #HENGSour


Click to enlarge image o_1k753sql9e4c6su12nm1fsg1bcdi.jpeg
Click to enlarge image o_1k753sql9ogmkum1beu1c7u1pt8j.jpeg
Click to enlarge image o_1k753sql9rev1n4p1e0h10etdq8p.jpeg
Click to enlarge image o_1k753sql91ilf1im2g5m1uas1bfnm.jpeg
Click to enlarge image o_1k753sql91mg91go0pig15k0hntn.jpeg
Click to enlarge image o_1k753sql91o2mqt7g9hg8n409l.jpeg
Click to enlarge image o_1k753sql91scs9a082n11n1qvbo.jpeg
Click to enlarge image o_1k753sql916eb27f1krh3p735k.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3870.html#sigProId93e02cd225

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.