Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ថ្នាក់ដឹកនាំក្រសួងការងារលើកទឹកចិត្តឱ្យប្រតិភូយុវជននៃកម្មវិធី SSEAYP ផ្សព្វផ្សាយពីវឌ្ឍនភាពកម្ពុជាលើឆាកអន្តរជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ និងចំណេះដឹងសម្រាប់អភិវឌ្ឍខ្លួន និងសង្គមជាតិ

 Wednesday, 04 November 2026 18:06  |    Written by MLVT  |  1322 times  |   Print  |   Email
  • Image Gallery
ថ្នាក់ដឹកនាំក្រសួងការងារលើកទឹកចិត្តឱ្យប្រតិភូយុវជននៃកម្មវិធី SSEAYP ផ្សព្វផ្សាយពីវឌ្ឍនភាពកម្ពុជាលើឆាកអន្តរជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ និងចំណេះដឹងសម្រាប់អភិវឌ្ឍខ្លួន និងសង្គមជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ សរុបចំនួន ២០នាក់ (ស្រី ១០នាក់) នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីរួមចំណែកតម្រង់ទិស និងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ មុននឹងចាប់ផ្តើមចេញដំណើរទៅកាន់ប្រទេសចំនួន ៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលនាវា (Port-of-call) មុននឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧។ 

 

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ និងអបអរសាទរចំពោះយុវជនទាំងអស់ដែលត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ឱ្យចូលរួមកម្មវិធី SSEAYP លើកទី៥០ ដែលជាមោទនភាពផ្ទាល់ខ្លួន សម្រាប់គ្រួសារ និងសម្រាប់កម្ពុជាទាំងមូល ហើយក៏ជាឱកាសដ៏ល្អក្នុងការភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំតាមស្ថាប័ននានា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធបន្ថែមយកមកសំយោគជាមួយស្ថានភាពរបស់ខ្លួន។ ជំនួបនេះក៏ជាការភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំក្រសួង និងយុវជនជំនាន់ក្រោយដែលប្រកបដោយសក្តានុពលផងដែរ។ 

 

ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនកម្ពុជាប្រើប្រាស់ឱកាសដ៏មានតម្លៃនេះឱ្យអស់លទ្ធភាពក្នុងការឈ្វេងយល់ ពង្រីកចំណេះដឹង កសាងទំនាក់ទំនងល្អជាមួយមិត្តរួមដំណើរ និងបង្កើតបណ្ដាញទំនាក់ទំនងគ្រប់ជាតិសាសន៍ ដើម្បីពង្រឹងសមត្ថភាព បទពិសោធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលអនាគត។ ក្រៅពីនេះ ក៏ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថល្អ ដោយបង្ហាញពីភាពវិជ្ជមាន វឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ភាពស្មោះត្រង់ រួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាម និងលើកស្ទួយវប្បធម៌ដ៏ល្អរបស់ខ្មែរបង្ហាញដល់យុវជនបរទេសផងដែរ។ ឯកឧត្តមបានក្រើនរំឭកថា ប្រតិភូយុវជនមិនមែនគ្រាន់តែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជាទូតសុច្ឆន្ទៈឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះបដិសណ្ឋារកិច្ច និងមោទនភាពវប្បធម៌។ 

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ប្រតិភូយុវជនទាំងអស់នឹងធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជោគជ័យ ដោយបង្កើនពុទ្ធិ ក្រេបយកចំណេះដឹង និងបទពិសោធបន្ថែមពីប្រតិភូយុវជននៃបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ហើយយកមកចែករំលែកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រើប្រាស់សម្រាប់បម្រើការងារ និងមុខរបររៀងៗខ្លួននៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សប្រកបដោយថាមពលក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

 

សូមបញ្ជាក់ថា ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៥០ ខាងមុខនេះ ប្រតិភូយុវជនតំបន់អាស៊ាន និងជប៉ុន នឹងរួមគ្នាផ្លាស់ប្ដូរមិត្តភាព វប្បធម៌ និងកិច្ចពិភាក្សាលើបញ្ហាសង្គម និងពិភពលោកតាមរបៀបវារៈផ្សេងៗ ដូចជា៖ ការទូតយុវជន ការអប់រំប្រកបដោយគុណភាព បម្រែបម្រួលបរិស្ថាន ទេសចរណ៍ និរន្តរភាពសេដ្ឋកិច្ច សុខមាលភាពសង្គម សង្គមឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាដើម៕ 

 

#MLVT #HENGSour


Click to enlarge image o_1k6j3vk79at01r181f1o1cgbspp15.jpeg
Click to enlarge image o_1k6j3vk79b2n1nsdlch81v1kbe14.jpeg
Click to enlarge image o_1k6j3vk79nb4r0v1lti1u83ajj10.jpeg
Click to enlarge image o_1k6j3vk79o231tmn1vmfpvr25os.jpeg
Click to enlarge image o_1k6j3vk79rgq1esu10ca1cicr9fu.jpeg
Click to enlarge image o_1k6j3vk79u6c1s28rr41i161qffq.jpeg
Click to enlarge image o_1k6j3vk791aai11sb1dc7sqpqmk17.jpeg
Click to enlarge image o_1k6j3vk791grs1s61h1d9591mlf18.jpeg
Click to enlarge image o_1k6j3vk791gs2uqo99btn8uqkv.jpeg
Click to enlarge image o_1k6j3vk794emo7t1fjv1lvv1hubt.jpeg
Click to enlarge image o_1k6j3vk796ao18ii1tfq1o121pkh12.jpeg
Click to enlarge image o_1k6j3vk7910ae45n115u168i17tor.jpeg
Click to enlarge image o_1k6j3vk7916r6sp3184o20ljvg11.jpeg
Click to enlarge image o_1k6j3vk7916s61atc15vdaeh1kuu16.jpeg
Click to enlarge image o_1k6j3vk7950qt71tcu14l08fv13.jpeg
Click to enlarge image o_1k6j3vk791788111j1r4d1lkc1e8p19.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3865.html#sigProIdf9951d2dd4

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.