Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រុមការងារទេសន្តរប្រវេសន៍ប្តេជ្ញាចិត្តរួមគ្នាចាត់វិធានការការពារ ទប់ស្កាត់ និងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ

 Tuesday, 27 October 2026 19:08  |    Written by MLVT  |  1131 times  |   Print  |   Email
  • Image Gallery
ក្រុមការងារទេសន្តរប្រវេសន៍ប្តេជ្ញាចិត្តរួមគ្នាចាត់វិធានការការពារ ទប់ស្កាត់ និងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររយៈពេល ១០ខែ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារទេសន្តរប្រវេសន៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.)។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមការងារ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនិយោជក។

 

ក្នុងឱកាសនោះ ឯកឧត្តម សេង សក្ដា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១០ខែកន្លងមក ដើម្បីពិភាក្សារកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានា និងការកំណត់ទិសដៅការងារបន្តឱ្យបានច្បាស់លាស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការងារទាំងនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការជួយដល់ជនរងគ្រោះ។

 

ជាមួយគ្នានេះ អង្គប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចាត់វិធានការការពារ និងទប់ស្កាត់ ព្រមទាំងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ ដើម្បីចូលរួមការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលករខ្មែរ ព្រមទាំងជនដែលអាចរងគ្រោះពីអំពើទាំងនេះ៕

 

#MLVT #HENGSour


Click to enlarge image o_1k5uka0k4a6k1e3958q13vnmjb11.jpeg
Click to enlarge image o_1k5uka0k4an21eos1pue1btv1fht16.jpeg
Click to enlarge image o_1k5uka0k4hv0o6jd64dmr38613.jpeg
Click to enlarge image o_1k5uka0k4i321ohqgge1qijcg8v.jpeg
Click to enlarge image o_1k5uka0k4jmteh9fvn1p3c1jhus.jpeg
Click to enlarge image o_1k5uka0k41auc7mj12ui799103v14.jpeg
Click to enlarge image o_1k5uka0k41brh1i7d1j7g1rb933412.jpeg
Click to enlarge image o_1k5uka0k41emg1kf1qna1ih5e83u.jpeg
Click to enlarge image o_1k5uka0k41g7mli1vjg1rjk13oe15.jpeg
Click to enlarge image o_1k5uka0k41gd1187l1mpj65nrir18.jpeg
Click to enlarge image o_1k5uka0k41h6k1dubcgisqq1et710.jpeg
Click to enlarge image o_1k5uka0k41h131ugv183snrkfsl17.jpeg
Click to enlarge image o_1k5uka0k41i0f18saoe15a61o5t1b.jpeg
Click to enlarge image o_1k5uka0k41k0t16j9tm41glrpu2r.jpeg
Click to enlarge image o_1k5uka0k41o8v2tg12ldenqq9jt.jpeg
Click to enlarge image o_1k5uka0k412beag518d4g407gq1a.jpeg
Click to enlarge image o_1k5uka0k417ept891j7cq0v1jdp19.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3851.html#sigProIdab1c903ef7

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.