Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ ជំរុញថ្នាក់ដឹកនាំសហព័ន្ធសហជីព ពង្រឹងតួនាទី និងកិច្ចសហការដោះស្រាយបញ្ហាប្រឈមនៅតាមសហគ្រាស រោងចក្រ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងស្ថិរភាពការងារឱ្យកាន់តែល្អប្រសើរ

 Friday, 02 October 2026 18:10  |    Written by MLVT  |  1317 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ ជំរុញថ្នាក់ដឹកនាំសហព័ន្ធសហជីព ពង្រឹងតួនាទី និងកិច្ចសហការដោះស្រាយបញ្ហាប្រឈមនៅតាមសហគ្រាស រោងចក្រ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងស្ថិរភាពការងារឱ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំ សំណេះសំណាល និងពិភាក្សាការងារជាមួយប្រធានសហព័ន្ធសហជីពសរុបចំនួន ១៥១នាក់ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការពិនិត្យដោះស្រាយបញ្ហាជូនបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលយកការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះបងប្អូនសហព័ន្ធសហជីពទាំងអស់ ដែលបានចូលរួមគ្រប់សកម្មភាពយ៉ាងយកចិត្តទុកដាក់ ទាំងការងារដែលជាសកម្មភាពសហជីព ក្នុងរយៈពេល ២ខែចុងក្រោយនេះ និងការងារសង្គម ដូចជាការចូលរួមបរិច្ចាគឈាមនាពេលថ្មីៗ ជាពិសេសបានអនុវត្តតាមស្មារតីនៃកិច្ចប្រជុំកន្លងមក ដោយចុះជួបប្រជុំជាមួយសហជីពមូលដ្ឋាន ធ្វើបទបង្ហាញពីច្បាប់ស្តីពីការងារ និងពង្រឹងរចនាសម្ព័ន្ធតាមមូលដ្ឋាន។ លើសពីនេះ ក៏បានបង្ហាញពីសុខដុមរមនានៅកន្លែងការងារ ព្រមទាំងរួមគ្នាចេញញត្តិគាំទ្រយន្តការដោះស្រាយ និងការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧។ 

 

ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយពីមូលដ្ឋាននៃការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ខណៈពេលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា និងប្រទេសជាច្រើន នៅបន្តរក្សាប្រាក់ឈ្នួលអប្បបរមា ដោយមិនមានការប្រែបួលនោះ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ដើម្បីជួយសម្រួលបន្ទុកចំណាយ។ 

 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីពបន្តចែករំលែក និងពន្យល់ពីមូលដ្ឋាននៃការកំណត់ប្រាក់ឈ្នួលអប្បបរមានេះជូនដល់កម្មករនិយោជិត ខិតខំពង្រឹងតួនាទីរបស់ខ្លួនឱ្យកាន់តែជិតស្និទ្ធជាមួយសហជីពមូលដ្ឋានបន្ថែមទៀត ស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីក្រសួង អាចជួយដោះស្រាយជូនបងប្អូនកម្មករនិយោជិតបានទាន់ពេលវេលា។ បន្ថែមពីនេះ ក៏ត្រូវបន្តពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធសហជីពមូលដ្ឋាន ដើម្បីផ្ដល់ទំនុកចិត្តជូនដល់បងប្អូនកម្មករនិយោជិត។ ក្រសួងបានខិតខំរៀបចំផ្ដល់ជាមធ្យោយបាយសម្រាប់ផ្តល់ព័ត៌មាន រួមមានទាំងលេខទូរសព្ទរបស់មន្រ្តីជំនាញ ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម និងលេខ Hotline ១២៨៦ ក្នុងការជួយសម្របសម្រួល និងដោះស្រាយ ដើម្បីបញ្ចៀសរាល់ពេលមានវិវាទកើតឡើងផ្សេងៗ នាំឱ្យបងប្អូនកម្មករធ្វើការតវ៉ាទាមទារដោយខុសនីតិវិធី។ 

 

តំណាងសហព័ន្ធសហជីពបានលើកនូវមតិយោបល់ និងសំណូមពរមួយចំនួន ក្នុងគោលបំណងឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ហើយបានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយក្រសួង ដើម្បីការពារផលប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនេះ តំណាងសហព័ន្ធសហជីពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅ ជាពិសេសការផ្ដល់សេវារថយន្តក្រុងជិះឥតគិតថ្លៃសម្រាប់បងប្អូនកម្មករធ្វើដំណើរទាំងទៅនិងត្រឡប់ពីស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

#MLVT #HENGSour


Click to enlarge image o_1k3u51ucj1ao019obal01quic6211.jpeg
Click to enlarge image o_1k3u51ucj1ddr4kmqncqph1affv.jpeg
Click to enlarge image o_1k3u51ucj1qqlnn2mpmb1jstb13.jpeg
Click to enlarge image o_1k3u51ucj1v47akd12h910h1eo414.jpeg
Click to enlarge image o_1k3u51ucj17iljkfce14rg1tsou.jpeg
Click to enlarge image o_1k3u51ucj68f1o6f5be10999p3t.jpeg
Click to enlarge image o_1k3u51ucj182r1bpdnlq1tjo1fgfq.jpeg
Click to enlarge image o_1k3u51ucj199pff512r5ecqh0t15.jpeg
Click to enlarge image o_1k3u51ucj451betj4o1muq1948o.jpeg
Click to enlarge image o_1k3u51ucjgav1mmk1tsvs2d1fqfr.jpeg
Click to enlarge image o_1k3u51ucjnokngcuvveevc3r10.jpeg
Click to enlarge image o_1k3u51ucjsc518o3oaj2571fqms.jpeg
Click to enlarge image o_1k3u51ucjtljmij1i9t1v9t1lksp.jpeg
Click to enlarge image o_1k3u51ucjvb58n018npq1f1akf12.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3825.html#sigProId2f2ccf874a

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.