Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និង GAZ ពិភាក្សាស្វែងរកដំណោះស្រាយយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងពង្រឹងកិច្ចសហការបច្ចេកទេសនៅកម្ពុជា

 Wednesday, 30 September 2026 19:19  |    Written by MLVT  |  718 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និង GAZ ពិភាក្សាស្វែងរកដំណោះស្រាយយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងពង្រឹងកិច្ចសហការបច្ចេកទេសនៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានទទួលជួបគណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយលោក តាំង សាំងហេង ប្រធានសមាគម និងលោក Sergey Kuryshev បុគ្គលិកជាន់ខ្ពស់នៃ GAZ Group ប្រចាំតំបន់អាស៊ី ដើម្បីសម្តែងការគួរសម និងឈ្វេងយល់អំពីដំណោះស្រាយយានយន្តថ្មីៗ និងលទ្ធភាពប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករនិយោជិតនៅកម្ពុជា។

 

ក្នុងជំនួបនេះ GAZ បានបង្ហាញយានយន្តជាច្រើនប្រភេទ ព្រមទាំងចែករំលែកបទពិសោធក្នុងការផលិត ចែកចាយ និងគាំទ្រផ្នែកបច្ចេកទេសនៅវៀតណាម និងតំបន់អាស៊ាន។ ការពិភាក្សាបានផ្តោតលើរថយន្តក្រុងក្នុងទីក្រុងទំហំ ២៦កៅអី ដែលមានសក្តានុពលសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ខណៈភាគីកម្ពុជាបានចាប់អារម្មណ៍លើលក្ខណៈបច្ចេកទេស សុវត្ថិភាព ផាសុកភាព សមត្ថភាពដឹកអ្នកដំណើរ ភាពងាយស្រួលក្នុងការឡើងចុះ និងតម្រូវការថែទាំ។

 

ភាគីទាំងពីរបានពិភាក្សាបន្ថែមអំពីសេវាកម្មក្រោយការលក់ គ្រឿងបន្លាស់ ការគាំទ្រផ្នែកបច្ចេកទេស និងសមត្ថភាពថែទាំទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យការប្រើប្រាស់យានយន្តស្របតាមលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពនៅកម្ពុជា។ ជាមួយគ្នានេះ GAZ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហការជាមួយក្រសួង ក្នុងការពង្រឹងគ្រូបច្ចេកទេស និងជ្រើសរើសជាងបច្ចេកទេសសម្រាប់ថែទាំរថយន្តតាមតម្រូវការនៅទូទាំង ២៥ រាជធានី-ខេត្ត។

 

ទន្ទឹមនឹងនេះ តំណាង GAZ ក៏បានរំលេចពីសក្តានុពលក្នុងការវិនិយោគរោងចក្រផលិតគ្រឿងបន្លាស់បន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះការចែករំលែកបទពិសោធ និងដំណោះស្រាយរបស់ GAZ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចំពោះលទ្ធភាពប្រើប្រាស់យានយន្តសមស្របសម្រាប់ដឹកជញ្ជូនកម្មករនិយោជិត។

 

ជាលទ្ធផល ភាគីទាំងពីរបានបង្ហាញឆន្ទៈបន្តពិភាក្សាលើទិដ្ឋភាពបច្ចេកទេស និងពាណិជ្ជកម្ម ដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហការជាក់ស្តែងនាពេលខាងមុខ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងគណៈប្រតិភូ បានចុះពិនិត្យរថយន្តក្រុងទំហំ ២៦កៅអី ដោយផ្ទាល់៕

 

#MLVT #HENGSour


Click to enlarge image o_1k3p45fs4auumobg5f14ft1hopr.jpeg
Click to enlarge image o_1k3p45fs4ebngr915pbfnt09l.jpeg
Click to enlarge image o_1k3p45fs4jg1th51bn25h97ero.jpeg
Click to enlarge image o_1k3p45fs41f8atli1tj617io1tspk.jpeg
Click to enlarge image o_1k3p45fs41gal1o4e14ub5himbej.jpeg
Click to enlarge image o_1k3p45fs41iflcqrbeons14vbq.jpeg
Click to enlarge image o_1k3p45fs46anqrobj1ru0125kn.jpeg
Click to enlarge image o_1k3p45fs411cceqbpih11bv10nrp.jpeg
Click to enlarge image o_1k3p45fs414pm1e001rbg1rsoub6m.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3819.html#sigProId6ddec72553

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.