Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


“ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” ជាប្រធានបទនៃពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំនេះ

 Saturday, 12 September 2026 14:20  |    Written by MLVT  |  856 times  |   Print  |   Email
  • Image Gallery
“ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” ជាប្រធានបទនៃពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំនេះ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកជាផ្លូវការ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព”។ ពិធីដ៏អធិកអធម លើកទី១៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមមកពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត សភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ា សមាគមសិល្បៈ និយោជក កម្មករនិយោជិត ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ សរុបជាង ១ ១០០នាក់។

 

ថ្លែងក្នុងពិធីបើកជាផ្លូវការ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រំលឹកថា ពិព័រណ៍ជាតិការ​ងារ និងផលិតភាពការងារ ដែលប្រៀបដូចជា “សួនការងារ” (Career Park) ដោយប្រមូលផ្តុំសហគ្រាស ក្រុមហ៊ុន និងឱកាសការងារជូនអ្នកកំពុងស្វែងរកការងារធ្វើ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងតាំងពីឆ្នាំ២០១១ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាអន្តរាគមន៍ទីផ្សារការងារ ពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានទីផ្សារការងារកាន់តែល្អ រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះ​ស្ថាន TVET ជាមួយអ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន ព្រមទាំងបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិតពីការបង្កើនផលិតភាពការងារ។ ឯកឧត្តរដ្ឋមន្រ្តីបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ កម្មវិធីនេះបានកៀរគរអ្នកចូលរួមទស្សនាសរុប ៤៨ម៉ឺននាក់ ក្រុមហ៊ុនចូលរួមតាំងបង្ហាញចំនួន ១ ៣៨៥ ឱកាសការងារចំនួន ២៤ម៉ឺនកន្លែង និងអ្នកបានការងារធ្វើមានជាង ១ម៉ឺននាក់ភ្លាមៗក្នុងថ្ងៃពិព័រណ៍ និងអ្នកទទួលបានការងារជាច្រើនទៀតនៅថ្ងៃបន្តបន្ទាប់។

 

ឯកឧត្តមបានលើកឡើងពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងការងារបានអនុវត្ត​ប្រ​កបដោយបុរេសកម្ម​ក្នុង​ការ​ពង្រឹងប្រសិទ្ធភាពយន្តការផ្តល់សេវាស្វែងរកការងារ និងវេទិកាការងារ ដើម្បីតភ្ជាប់តម្រូវការ​ទីផ្សារការងារ និង​ផ្គូផ្គងកម្លាំងពលកម្ម​គ្រប់ជំនាញឱ្យទទួលបានឱកាសការងារយ៉ាងឆាប់រហ័ស តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធគ្រប់​គ្រងទិន្នន័យ ពង្រីកការប្រមូលព័ត៌មានឱកាសការងារ និងជំរុញការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមមានប្រសាសន៍ថា ក្នុងរយៈពេល ៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រសួងបានរៀបចំវេទិកាការងារចំនួន ៧៩៦លើកដែលមានអ្នកចូលរួម ២០ម៉ឺននាក់ ពិព័រណ៍ចល័ត ២ ០២៦លើក មានអ្នកចូលរួម ២៦ម៉ឺននាក់ និងពិព័រណ៍ការងារថ្នាក់ជាតិ-រាជធានីខេត្តចំនួន ២៥លើក មានអ្នកចូលរួម ១៩ម៉ឺននាក់ដែលជួយពលរដ្ឋឱ្យទទួលបានការងារក្នុងប្រព័ន្ធប្រ​មាណ ៣៩ម៉ឺននាក់។ ក្រៅពីនេះ យុវជនពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ២៩,៧ម៉ឺននាក់ក៏ទទួលផលពីកម្មវិធី TVET ១,៥លានគិតតាំងពីឆ្នាំ២០២៤មក។

 

បន្ថែមពីនេះ ក្រោមកិច្ចសហការជាមួយក្រសួង និងភាគីពាក់ព័ន្ធ ក្រសួងជួយស្វែងរកការងារជូនអតីតពលករបានជាង ៦៥ម៉ឺននាក់ ហើយថ្មីៗនេះ ក្រសួងបានរៀបចំ “កម្មវិធីកញ្ចក់ទិព្វ” ដែលជាសេវាប្រឹក្សាយោបល់តាមរយៈថ្នាលឌីជីថល ដោយរួមបញ្ចូលវេទិកាជជែក និងប្រឹក្សាដោយផ្ទាល់ផងដែរ។ ជារួម ក្នុងរយៈពេល៣ឆ្នាំនេះ វិស័យការងារមានការរីកចម្រើនគួរជាទីមោទនៈ ក្នុងនោះចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្របានកើនឡើងដល់ ៤៧ ៧៥៨, ចំនួនកម្មកនិយោជិតក្នុងប្រព័ន្ធបានកើនឡើងដល់ ២,៣លាននាក់ និងសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពបានកើន​ដល់ ៣,៨៨លាននាក់ផងដែរ។

 

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រសួងការងារ និងដៃគូដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើងដែលមិនត្រឹមតែជាកន្លែងតាំងបង្ហាញ និងស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការយុទ្ធសាស្ត្រគន្លឹះដែលផ្សារភ្ជាប់រវាងអ្នកស្វែងរកការងារ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រសួងការងារដែលបានអន្តរាគមន៍ជួយអតីតពលករដោយបុរេសសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ ក្រោមការតម្រង់ទិសរបស់ សម្តេចតេជោ និងការដឹកនាំរបស់ សម្តេចធិបតី តាមរយៈយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ជាពិសេសការសិក្សាពីទីផ្សារការងារដែលជាការត្រៀមខ្លួនទាំងពេលបច្ចុ​ប្បន្ន និងអនាគត។ តាមរយៈនេះ ឯកឧត្តមជឿជាក់ថា ពិព័រណ៍ជាតិនាពេលនេះនឹងជំរុញការគាំទ្រ និងចូលរួមបន្ថែមទៀតពីភាគីពាក់ព័ន្ធដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់​តែស្អិតល្មួតជាមួយរាជរដ្ឋាភិបាលដែលបង្កើនចំណេះដឹង និងបណ្តុះផ្នត់គំនិតពីការបង្កើនផលិតភាពការ​ងារបន្ថែមទៀត។

 

សូមបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ មានក្រុមហ៊ុនធំៗចូលរួមតាំងបង្ហាញចំនួន ១៥០ក្រុមហ៊ុន ដែលផ្តល់ឱកាសការងារជាង ៣៥ ០០០កន្លែងសម្រាប់ដាក់ពាក្យភ្លាម សម្ភាសភ្លាមដោយផ្ទាល់ផងដែរ៕

 

#MLVT #HENGSour


Click to enlarge image o_1k2a7voqs1agph3310ji1m0r5lb2a.jpeg
Click to enlarge image o_1k2a7voqs1bi61c2f5831iklah24.jpeg
Click to enlarge image o_1k2a7voqs1dg44rk84n1547f1l23.jpeg
Click to enlarge image o_1k2a7voqs1du511v411861md7fft1l.jpeg
Click to enlarge image o_1k2a7voqs1dug8lu1qnv16jdr3r1v.jpeg
Click to enlarge image o_1k2a7voqs1dvo1hl8ksj1cgd14cs1j.jpeg
Click to enlarge image o_1k2a7voqs1fk91sds1pq21jjv10dn1f.jpeg
Click to enlarge image o_1k2a7voqs1fofau31dpt1au51ino21.jpeg
Click to enlarge image o_1k2a7voqs1fqi164t8h012rd10m625.jpeg
Click to enlarge image o_1k2a7voqs1gpr192v5algq062c2d.jpeg
Click to enlarge image o_1k2a7voqs1hcn1r8k51muj1e5c1h.jpeg
Click to enlarge image o_1k2a7voqs1i991dkpt721b43t0j1q.jpeg
Click to enlarge image o_1k2a7voqs1istrh9vcf1m4cr3p26.jpeg
Click to enlarge image o_1k2a7voqs1jbom851b7s2ds1rfd2g.jpeg
Click to enlarge image o_1k2a7voqs1kn7dts1p80igf13d11p.jpeg
Click to enlarge image o_1k2a7voqs1pro1u2lmudp9s1pmv1s.jpeg
Click to enlarge image o_1k2a7voqs1rq8get1g7q1bh5quv1n.jpeg
Click to enlarge image o_1k2a7voqs1tko1onj1ee9cr9133h28.jpeg
Click to enlarge image o_1k2a7voqs4qec61b681a1f16p01k.jpeg
Click to enlarge image o_1k2a7voqs6n7136h1a7k7rpbro27.jpeg
Click to enlarge image o_1k2a7voqs9od1pg2lfvh7716rg22.jpeg
Click to enlarge image o_1k2a7voqs13pdf4v1t6t1njinn12h.jpeg
Click to enlarge image o_1k2a7voqs13q5fv010ag1evk118k2f.jpeg
Click to enlarge image o_1k2a7voqs103p4lovme1rso13q22c.jpeg
Click to enlarge image o_1k2a7voqs11601n74857c5c1qpu1o.jpeg
Click to enlarge image o_1k2a7voqs67612g31k1l1hu11itt2i.jpeg
Click to enlarge image o_1k2a7voqsa572u2oerecm1emm29.jpeg
Click to enlarge image o_1k2a7voqscks10n715b41hhn86d1u.jpeg
Click to enlarge image o_1k2a7voqscpu3krpg31umf177o2b.jpeg
Click to enlarge image o_1k2a7voqsh5p1pltbo19056si1i.jpeg
Click to enlarge image o_1k2a7voqsi33l541rm39afale1r.jpeg
Click to enlarge image o_1k2a7voqsiju1tgr108e16581vhk20.jpeg
Click to enlarge image o_1k2a7voqslcpdv1ju2ahm8u1g.jpeg
Click to enlarge image o_1k2a7voqsqu01n6cc0511rahlg2e.jpeg
Click to enlarge image o_1k2a7voqsrca2pm19vqaqrdlk2j.jpeg
Click to enlarge image o_1k2a7voqsrm710ss2rr138s4dv1m.jpeg
Click to enlarge image o_1k2a7voqstpa1s5lud01e39fv51t.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3794.html#sigProIdcc4bb17f50

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.