Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និង ILO-Korea រួមគ្នាលើកកម្ពស់ការយល់ដឹងពីច្បាប់ស្តីពីការងារ និងកិច្ចសន្ទនាសង្គម ដើម្បីលើកកម្ពស់សុខដុមនីយកម្មនៅកន្លែងធ្វើការ

 Thursday, 03 September 2026 21:22  |    Written by MLVT  |  1520 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និង ILO-Korea រួមគ្នាលើកកម្ពស់ការយល់ដឹងពីច្បាប់ស្តីពីការងារ និងកិច្ចសន្ទនាសង្គម ដើម្បីលើកកម្ពស់សុខដុមនីយកម្មនៅកន្លែងធ្វើការ

(ភ្នំពេញ)៖ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការបង្ការ និងការដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ" នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ការបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងពីច្បាប់ស្តីពីការងារ សិទ្ធិ និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ព្រមទាំងយន្តការដោះស្រាយបណ្តឹងតវ៉ា កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាសង្គមនៅកម្រិតសហគ្រាស ដើម្បីកាត់បន្ថយវិវាទ និងលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ។

 

ថ្លែងក្នុងពិធីបើក ឯកឧត្តមអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងក្រោមក្របខ័ណ្ឌគម្រោងភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea) សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំសហជីពមូលដ្ឋាន នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ គឺស្របតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ 

 

ឯកឧត្តមគូសបញ្ជាក់ថា បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំសហជីពគឺជាបុគ្គលដ៏សំខាន់ក្នុងការចូលរួម និងដោះស្រាយក្នុងកិច្ចការងារនេះដោយផ្ទាល់ នៅក្នុងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ហេតុនេះ ការកសាងសមត្ថភាពរបស់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល ក៏ដូចជាថ្នាក់ដឹកនាំសហជីព ក្នុងការបង្ការ និងទប់ស្កាត់វិវាទការងារនៅថ្នាក់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ គឺជាកត្តាចាំបាច់សម្រាប់ជំរុញបរិយាកាសការងារឱ្យកាន់តែល្អប្រសើរឡើង លើកកម្ពស់ផលិតភាព និងធានាស្ថិរភាពសង្គមកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ការងារសមរម្យ និងសុខដុមនីយកម្មនៅកម្ពុជា។

 

ទន្ទឹមនេះ លោក Shin Hochul ប្រធានប្រឹក្សាបច្ចេកទេសនៃគម្រោងភាពជាដៃគូ ILO-Korea បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់ភាគីនិយោជក កម្មករនិយោជិត និងសហជីព ដើម្បីចូលរួមក្នុងកិច្ចសន្ទនាសង្គមក្នុងន័យស្ថាបនាសម្រាប់ផលប្រយោជន៍រួម  ដោយលោកសង្កត់ធ្ងន់ថា ការងារអាទិភាព គឺគួរតែផ្តោតលើការជំរុញដំណោះស្រាយប្រកបដោយមិត្តភាពតាមរយៈយន្តការការចរចា ការផ្សះផ្សា និងការសម្របសម្រួល ជាជាងការបណ្តែតបណ្តោយឱ្យវិវាទឈានដល់ការប្រឈមមុខដាក់គ្នា ឬអូសបន្លាយរយៈពេលយូរ៕

 

#MLVT #HENGSour


Click to enlarge image o_1k1jqfsc9cvs1rcbab1dkndh0g.jpeg
Click to enlarge image o_1k1jqfsc9hchg54gvslp11g4nf.jpeg
Click to enlarge image o_1k1jqfsc9v02jfg1q4mobo1jtei.jpeg
Click to enlarge image o_1k1jqfsc915pp1bet1rh411db5klj.jpeg
Click to enlarge image o_1k1jqfsc916liv04qlp1o19kigh.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3788.html#sigProId7d39fd7708

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.