Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


លោកជំទាវ សុវណ្ណ វណ្ណារតន៍ ណែនាំឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាលើឆាកអន្តរជាតិ

 Thursday, 30 October 2025 21:12  |    Written by MLVT  |  884 times  |   Print  |   Email
  • Image Gallery
លោកជំទាវ សុវណ្ណ វណ្ណារតន៍ ណែនាំឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាលើឆាកអន្តរជាតិ

 

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា២០២៦-២០២៧ នៅទីស្ដីការក្រសួង ដោយជំនួបនេះមានគោលបំណងស្នើសុំសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

ជាកិច្ចចាប់ផ្ដើម ក្នុងនាមឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានស្វាគមន៍ និងអបអរសាទរដល់និស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧នេះ។ បន្ទាប់មកលោកជំទាវ បានជម្រាបជូនអំពីតួនាទី និងបេសកកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្តោតទៅលើវិស័យ៣សំខាន់ៗ រួមមាន៖ វិស័យការងារ, វិស័យសន្តិសុខសង្គម និងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ 

 

នៅក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ សូមបន្តរក្សាភាពជាខ្មែរ ដោយត្រូវឈរលើស្មារតីឯកភាពជាតិ សាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នានិងគ្នា ហើយត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវហ៊ានការពារកេរ្តិ៍ឈ្មោះ កិត្តិយស និងវប្បធម៌ដ៏ល្អរបស់ខ្មែរ។ ក្នុងនោះដែរ លោកជំទាវ ក៏បានជំរុញឱ្យនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីគោលបំណង និងអនាគតរបស់ខ្លួន ក៏ដូចជាយកចំណេះដឹងមកជួយអភិវឌ្ឍន៍ជាតិ។ 

 

តំណាងនិស្សិតអាហារូបករណ៍ លោក ខេង មករា បានថ្លែងអំណរគុណដល់លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភី បានជួបសម្ដែងការគួរសមនាពេលនេះ ដោយទទួលបាននូវអនុសាសន៍ និងបទពិសោធល្អៗ សម្រាប់ការបន្តការសិក្សានៅប្រទេសអូស្ត្រាលី នាពេលខាងមុខ។ 

 

គួរឱ្យដឹងថា អាហារូបករណ៍ប្រទេសអូស្ត្រាលីនេះ គឺជាផ្នែកមួយនៃកម្មវិធីជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលអូស្ត្រាលី ដែលមានបំណងគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា២០២៦-២០២៧ មានចំនួន៥៥នាក់ ដោយក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥៣នាក់ និងថ្នាក់បណ្ឌិតចំនួន២នាក់៕ 

 

#MLVT #HENGSour


Click to enlarge image o_1j8qneo96cd1kmb2eirsd8khn.jpeg
Click to enlarge image o_1j8qneo96g5bv9k12p91j2e7gik.jpeg
Click to enlarge image o_1j8qneo96jv9un77vj141fn7ap.jpeg
Click to enlarge image o_1j8qneo96sa81f4m1ttrshug7ko.jpeg
Click to enlarge image o_1j8qneo96sj61jp91uh81vek1q3hm.jpeg
Click to enlarge image o_1j8qneo961r6lo851lak1c3d1j2cq.jpeg
Click to enlarge image o_1j8qneo961t419cc1k7d1l7bgatr.jpeg
Click to enlarge image o_1j8qneo961v51eijvjp11j8qv7j.jpeg
Click to enlarge image o_1j8qneo9619ara1p1747u5k1qm3l.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3390.html#sigProIde8fc39cce3

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.