Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ឯកឧត្តម ហេង សួរ អញ្ជើញជាធិបតី ក្នុងកម្មវិធីផ្លូវការ “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

 Sunday, 07 April 2024 15:53  |    Written by MLVT  |  934 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ អញ្ជើញជាធិបតី ក្នុងកម្មវិធីផ្លូវការ “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

(ជប៉ុន)៖ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីផ្លូវការនៃកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួន Osaka Castle ក្រុងអូសាកា នៃខេត្តអូសាកា ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម Nakano Hiromasa សមាជិករដ្ឋសភានៃប្រទេសជប៉ុន ឯកឧត្តមតំណាងអភិបាលខេត្តនិងក្រុងអូសាកា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបប្រមាណជាង ១០ ០០០នាក់។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម Ichisaka Hiroshi តំណាងឯកឧត្តមអភិបាលខេត្តអូសាកានៃប្រទេសជប៉ុន បានថ្លែងថាកម្ពុជា និងជប៉ុនមានទំនាក់ទំនងយ៉ាងល្អរឹងមាំរយៈពេល ៧០ឆ្នាំមកហើយ ហើយជារៀងរាល់ឆ្នាំ ចំនួននិស្សិត និង

ពលករកម្ពុជាដែលមកស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន បានបន្តកើនឡើងនៅទូទាំងប្រទេស ជាពិសេសក្នុងតំបន់អូសាកា។ ឯកឧត្តមសង្ឃឹមថាកម្ពុជា និងជប៉ុន នឹងបន្តចំណងទំនាក់ទំនងការទូតឱ្យកាន់តែប្រសើរឡើង។ 

 

ដូចគ្នាដែរ ឯកឧត្តម Nakano Hiromasa សមាជិករដ្ឋសភានៃប្រទេសជប៉ុន បានមានប្រសាសន៍ថា ឯកឧត្តមមានក្តីរំភើបដែលបានឃើញអ្នកចូលរួមកម្ពុជា និងជប៉ុន ព្រមទាំងជនបរទេសដទៃផ្សេងទៀតជាច្រើនកុះករបែបនេះ។ ឯកឧត្តមបានបន្តថា នេះជាលើកទី១ ដែលបានចូលរួមកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈឯកឧត្តមធ្លាប់បានរៀនភាសាខ្មែរខ្លះ និងចូលចិត្តវប្បធម៌ប្រពៃណីខ្មែរផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងពិនិត្យ និងកែសម្រួលប្រព័ន្ធទទួលយកកម្មសិក្សាការី ពលករជំនាញ ដើម្បីពង្រឹងលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួល។

 

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន”។ ឯកឧត្តមបានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុនទាំងអស់។ 

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នេះជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទីតាំងជាច្រើន នៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់ការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងបង្កើតឱកាសដល់ប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេស

ជប៉ុនគ្រប់រូប ឱ្យបានជួបជុំគ្នា កម្សាន្តសប្បាយ និងពង្រឹងទំនាក់ទំនងដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។ ឯកឧត្តម ហេង សួរ បានផ្តាំផ្ញើឱ្យកម្មសិក្សាការី ពលករជំនាញ ខិតខំប្រឹងប្រែងបំពេញការងារ គោរពច្បាប់ប្រទេសជប៉ុន និងស្តាប់តាមការណែនាំរបស់ក្រុមហ៊ុន។

 

បន្ថែមលើកម្មវិធីសាសនា និងការលេងល្បែងប្រជាប្រិយនាពេលព្រឹក កម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុននាពេលរសៀលបានបន្តបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងការសម្តែងរនាថ ព្រមទាំងមានការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសកម្ពុជា និងមានក្រុមតារាចម្រៀងជប៉ុនផងដែរ។ ពិសេសជាងនេះនៅទៀត ព្រះមេធានុរ័ក្ខ គូ សុភាព ក៏បានផ្តល់ធម្មទេសនា ដ៏ថ្លៃថ្លា និងមានអត្ថន័យ ដល់ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមាននៅក្នុងកម្មវិធីទាំងអស់ផងដែរ៕

 

#MLVT #HENGSour


{gallery}2534{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.