Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

រៀបចំកម្មវិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌនៅកូរ៉េ រដ្ឋមន្ត្រីក្រសួងការងារ កោតសរសើរពលករខ្មែរថា ចេះថែរក្សាវប្បធម៌ និងប្រពៃណីជាតិបានយ៉ាងល្អ 

 Sunday, 18 September 2022 20:13  |    Written by MLVT  |  2950 times  |   Print  |   Email
  • Image Gallery
រៀបចំកម្មវិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌនៅកូរ៉េ រដ្ឋមន្ត្រីក្រសួងការងារ កោតសរសើរពលករខ្មែរថា ចេះថែរក្សាវប្បធម៌ និងប្រពៃណីជាតិបានយ៉ាងល្អ 

(សាធារណរដ្ឋកូរ៉េ)៖ ការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅសាធារណរដ្ឋកូរ៉េ ពិតមែនមិនអាចគ្រប់គ្រាន់ដូចយើងនៅជួបជុំគ្រួសារ នៅតាមស្រុកកំណើតក៏ពិតមែន តែបញ្ជាក់ឱ្យឃើញថា ខ្មែរយើងទៅដល់ទីណាក៏នៅតែជាខ្មែរ ទោះជាសម្បូរសប្បាយយ៉ាងណាក្ដី ក៏ខ្មែរមិនភ្លេចប្រពៃណី វប្បធម៌ខ្មែរឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អុិត សំហេង បានកោតសរសើរដល់ពលករខ្មែរ សិស្ស-និស្សិត និងសហគមន៍ខ្មែរដែលរស់នៅទីនោះថា បានថែរក្សាប្រពៃណីជាតិ ជាពូជពង្សខ្មែរអង្គរដ៏រុងរឿងនៃយើង។

 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសាធារណរដ្ឋកូរ៉េ ប្រារព្វធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន Wastadium ទីក្រុងអានសាន ដើម្បីបានបង្ហាញនូវវប្បធម៌ប្រពៃណីខ្មែរ សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្សផ្នែកវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្មែរ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារទាំងអស់ ដែលបានផ្ដួចផ្ដើម រៀបចំ និងគាំទ្រប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដ៏អធិកអធមនាឆ្នាំនេះ​ ដែលរួមមានទាំងកម្មវិធីសាសនា​ និងការកំសាន្តសប្បាយផងដែរ។ 

 

ពិធីនេះ មានការចូលរួមពីសំណាក់សហគមន៍ខ្មែរ សិស្ស-និស្សិត និងពលករខ្មែរ​ប្រមាណជាង​ ១ម៉ឺននាក់ មកពីគ្រប់តំបន់ មានចម្ងាយឆ្ងាយរាប់រយគីឡូ ជាពិសេសមានវត្តមានពីខាងកូរ៉េ តំណាងឯកឧត្តមអភិបាលក្រុងអានសាន និងការសម្តែងសិល្បៈ ដោយមានតារាចម្រៀងល្បីៗមកចូលរួមសម្ដែង ញ៉ាំងឲ្យកម្មវិធីរឹតតែសប្បាយរីករាយទ្វេដង។

 

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងតែបានបង្កលក្ខណៈងាយស្រួលដល់ការរៀបចំកម្មវិធីផ្សេងៗកន្លងមក ជាពិសេសកម្មវិធីនាថ្ងៃនេះ នៅលើទឹកដីក្រុងអានសាននៃសាធារណរដ្ឋកូរ៉េ។

 

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យយើងខកខានក្នុងការជួបជុំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីជាតិធំៗ បើគិតទៅរយៈពេលពីរឆ្នាំមកហើយ ចាប់តាំងពីមហាសង្ក្រាន្ដ ខែមេសា ឆ្នាំ២០១៩។ ឯកឧត្តមបណ្ឌិត ពិតជាមានសេចក្ដីសោមនស្ស ក្នុងការចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយក្មួយៗដែលជាពលករ អនិជនកូរ៉េ និងនិស្សិតនៅសាធារណរដ្ឋកូរ៉េ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អុិត សំហេង បាននាំមកនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ពីសំណាក់រាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនខ្មែរទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរជ័យទាំង៥ប្រការ អាយុ  វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកទៅដល់បងប្អូនពលករដែលមានឱកាសបានមកធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចងចាំថា នេះដោយសារតែការ ខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការងារ។ សម្តេចតេជោ ហ៊ុន សែន បានជួបចរចារជាមួយប្រធានាធិបតីកូរ៉េជាបន្តបន្ទាប់ ដើម្បីពង្រឹងចំណងសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត រវាងប្រទេសទាំងពីរ។ ជាការពិត ទីផ្សារការងារនៅប្រទេសកូរ៉េ គឺជាទីផ្សារការងារមួយដ៏ល្អ ដែលមានប្រទេសជាច្រើនប្រកួតប្រជែងចង់បាន និងប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងមានប្រាក់ខែខ្ពស់។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង ពិតជាមានការសោកស្តាយដែលកន្លងទៅថ្មីៗនេះ មានក្មួយៗពលករមួយចំនួនតូចនៅសាធារណរដ្ឋកូរ៉េ បានជឿលើការឃោសនាបែបអបិយជំនឿរបស់អ្នកនយោបាយមួយរូប និងបានត្រឡប់ទៅមាតុភូមិវិញទាំងតក់ក្រហល់ បោះបង់ចោលការងារ រត់ចោលថៅកែ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ និងធ្វើឱ្យបាត់ប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់គ្រួសារ។ ម្នាក់ៗមានសិទ្ធិជឿលើជំនឿអ្វីក៏បាន ប៉ុន្តែក្មួយៗមុននឹងជឿ ក្មួយៗគួរតែពិចារណាការខាតចំណេញរបស់ខ្លួនឯង អ្នកជំវិញខ្លួន និងសង្គមជាតិ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ ទៅដល់ក្មួយៗជាពលករទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនជឿនលឿនទៅមុខតរៀងទៅ៕


{gallery}2001{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.