Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងធនាគារដៃគូទាំង៨ ពិនិត្យវឌ្ឍនភាពការផ្តល់ឥណទានជូនបងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅក្រៅប្រទេស

 Friday, 31 July 2026 19:47  |    Written by MLVT  |  856 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងធនាគារដៃគូទាំង៨ ពិនិត្យវឌ្ឍនភាពការផ្តល់ឥណទានជូនបងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅក្រៅប្រទេស

(ភ្នំពេញ)៖​ ឯកឧត្តម ស្រ៊ុន ចន្ថុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈ​ នៃការយោគយល់គ្នា ស្តីពីការផ្តល់ឥណទានសម្រាប់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ជាមួយតំណាងធនាគារដៃគូចំនួន៨ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

 

ធនាគារដៃគូទាំង៨ ដែលបានចូលរួមកិច្ចប្រជុំរួមមាន ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ កាណាឌីយ៉ា (Canadia Bank), ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank), ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក (SBI Cambodia PLC), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank) និងធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia)។

 

ក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ុន ចន្ថុល បានថ្លែងអំណរគុណចំពោះធនាគារដៃគូទាំង៨ ដែលបានចូលរួមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ជាពិសេសការសម្របសម្រួលផ្តល់ឥណទានជូនបងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ឱ្យកាន់តែងាយស្រួល និងមានភាពបត់បែន សម្រាប់ការចេញទៅធ្វើការនៅក្រៅប្រទេស។

 

ជាមួយគ្នានោះ តំណាងធនាគារដៃគូទាំង៨ បានឯកភាពបន្តកែសម្រួលលក្ខខណ្ឌ និងនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើឱ្យដំណើរការផ្តល់ឥណទានកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព សំដៅជួយសម្រួលដល់បងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស។

 

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ លើការរៀបចំឯកសារ និងសេវាកម្មពាក់ព័ន្ធនឹងការចេញទៅធ្វើការនៅក្រៅប្រទេស ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយធនាគារដៃគូចំនួន៨ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានសមរម្យ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់បងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ៕

 

#MLVT #HENGSour


Click to enlarge image o_1jus3h77i1cmn55d2c31k819h410.jpeg
Click to enlarge image o_1jus3h77i11h71rhf1asp941mf6v.jpeg
Click to enlarge image o_1jus3h77i15l418esvji1gd21hros.jpeg
Click to enlarge image o_1jus3h77i144m1cg98se1umon4vt.jpeg
Click to enlarge image o_1jus3h77iu1umh1pd41anv16cqu.jpeg
Click to enlarge image o_1jus3h77j1f5pehk18es15go1ua718.jpeg
Click to enlarge image o_1jus3h77j1k7p177rko9k3p15901d.jpeg
Click to enlarge image o_1jus3h77j1mfl12nd14d6ang4o615.jpeg
Click to enlarge image o_1jus3h77j1o9pepcujf1mnle2o19.jpeg
Click to enlarge image o_1jus3h77j1tn91g6v2qp7bg4771b.jpeg
Click to enlarge image o_1jus3h77j1ui11mgjatet719fr12.jpeg
Click to enlarge image o_1jus3h77j117n5er131lp7v157516.jpeg
Click to enlarge image o_1jus3h77j135818bq5fk8kp15sh1c.jpeg
Click to enlarge image o_1jus3h77jgcc1nu6158tppr8d51a.jpeg
Click to enlarge image o_1jus3h77jjbusge14ahm7cv8h17.jpeg
Click to enlarge image o_1jus3h77jofg15iaest14vv11rb14.jpeg
Click to enlarge image o_1jus3h77jsf71ipd12scoh1skm13.jpeg
Click to enlarge image o_1jus3h77jt4l142dmpl1q061bar11.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3744.html#sigProIdd047a4724d

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.