Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

 Thursday, 23 July 2026 21:37  |    Written by MLVT  |  1633 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

(ភ្នំពេញ)៖ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទប់ស្កាត់ និងការឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តអនុស្សរណៈយោគយល់គ្នាលើកទី៨ សម្រាប់ឆ្នាំ២០២៣-២០២៧ រវាងក្រសួងការងារនិងបណ្តុះបណ្តោលវិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារនិងបណ្តុះបណ្តោលវិជ្ជាជីវៈរាជធានី-ខេត្ត លើបញ្ហាសមភាពយេនឌ័រ ការទប់ស្កាត់ និងការឆ្លើយតបនឹងអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ។ 

 

ក្នុងឱកាសនេះ លោកជំទាវ សួស ស៊ីនួន បានថ្លែងអំណរគុណចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាអង្គការនៃអង្គការ (ILO-BFC) ដែលបានបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ក្នុងទិសដៅលើកកម្ពស់សមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ (GBVH) នៅកន្លែងការងារ សហគ្រាស ក្រុមហ៊ុន និងរោងចក្រ។

 

លោកជំទាវបានគូសបញ្ជាក់ថា ការបង្កើតកន្លែងការងារប្រកបដោយសុវត្ថិភាព គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងគ្មានអំពើហិង្សា ឬការបៀតបៀន គឺជាមូលដ្ឋានគ្រឹះសម្រាប់ការងារសមរម្យ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងន័យនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី លើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តវិធានការបង្ការ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ។

 

លោកជំទាវ សួស ស៊ីនួន ​សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកដល់ការកសាង បរិយាកាសការងារដែលមានសុវត្ថិភាព សមភាព បរិយាបន្ន និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងស្តង់ដាអន្តរជាតិខាងការងារ។

 

ជាមួយគ្នានេះ លោក ជា សុផល ប្រធានក្រុមត្រួតពិនិត្យលក្ខខណ្ឌការងារ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ។ លោកសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗ ដែលអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងការងារជាក់ស្តែង និងបន្តចែករំលែកដល់ភាគីពាក់ព័ន្ធផ្សេងទៀត។

 

លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងការបន្តសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងរួមចំណែកកសាងកន្លែងការងារដែលមានសុវត្ថិភាព គ្មានអំពើហិង្សា និងការបៀតបៀន សម្រាប់កម្មករនិយោជិតទាំងអស់៕

 

#MLVT #HENGSour


Click to enlarge image o_1ju7j86dg1mm7gch1efvsp91497p.jpeg
Click to enlarge image o_1ju7j86dg4s517gke7m1aq8lrhr.jpeg
Click to enlarge image o_1ju7j86dg5l017dn178ngps1188o.jpeg
Click to enlarge image o_1ju7j86dg14td12c81ttv1jac1agc10.jpeg
Click to enlarge image o_1ju7j86dg19jp1k841v1m1lp3lods.jpeg
Click to enlarge image o_1ju7j86dg51c1s62r811l9217egt.jpeg
Click to enlarge image o_1ju7j86dgea1ctkf1816pl7l8u.jpeg
Click to enlarge image o_1ju7j86dgepn12mesm07vi1svhv.jpeg
Click to enlarge image o_1ju7j86dgfh11vjbecniih1vocm.jpeg
Click to enlarge image o_1ju7j86dggbk1rv11u13r23fv5n.jpeg
Click to enlarge image o_1ju7j86dgmq51rh86j31onp522q.jpeg
Click to enlarge image o_1ju7j86dgsri1mg35301kslujm11.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3739.html#sigProIdf241353a73

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.