Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងដៃគូអន្តរជាតិ បើកសិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយក្របខ័ណ្ឌផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល

 Thursday, 23 July 2026 14:14  |    Written by MLVT  |  981 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងដៃគូអន្តរជាតិ បើកសិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយក្របខ័ណ្ឌផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកល

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងប្រព័ន្ធសម្រាប់កម្មករនិយោជិត» នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលាដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និយោជក សហជីព កម្មករនិយោជិត និងភាគីពាក់ព័ន្ធជាច្រើនរូប គឺដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីផែនទីបង្ហាញផ្លូវរបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងទិសដៅពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម និងពន្លឿនការជំរុញការឈានចូលក្នុងប្រព័ន្ធ ជាពិសេសសម្រាប់កម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។

 

នាឱកាសនោះ លោកជំទាវ សុវណ្ណ វណ្ណារតន៍មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានអនុម័ត ផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ឆ្នាំ២០២៥-២០២៨ ជាក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ជំរុញការអនុវត្តគំនិតផ្តួចផ្តើមនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយផ្តោតលើការបង្កើតការងារសមរម្យ ការអភិវឌ្ឍជំនាញ ការពង្រីកការគាំពារសង្គម ការជំរុញការឈានចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការកសាងទីផ្សារការងារប្រកបដោយបរិយាបន្ន ក្រោមគោលការណ៍ «មិនទុកនរណាម្នាក់ចោលឡើយ»។

 

លោកជំទាវបានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ សមាជិក ប.ស.ស. បានកើនដល់ប្រមាណ ៣,៨លាននាក់ ខណៈរាជរដ្ឋាភិបាលកំពុងបន្តពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងជំរុញការឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាឱ្យកម្មករនិយោជិតទទួលបានការងារសមរម្យ ប្រាក់ចំណូលកាន់តែប្រសើរ និងការគាំពារសង្គមកាន់តែរឹងមាំ ព្រមទាំងកាត់បន្ថយអត្រាការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមកនៅត្រឹម ៧០% នៅឆ្នាំ២០២៨។

 

ជាមួយគ្នានេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមគ្នាពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងលើកកម្ពស់ការងារសមរម្យឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងចីរភាព។ 

 

ក្នុងឱកាសនេះដែរ តំណាងអង្គការអុកស្វាម និងអង្គការ ILO ដែលសហការរៀបចំសិក្ខាសាលានេះ ក៏បានបញ្ជាក់ពីការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ និងក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ ដើម្បីពង្រឹងការគាំពារសង្គម សិទ្ធិការងារ និងការងារសមរម្យប្រកបដោយបរិយាបន្ន៕

 

#MLVT #HENGSour


Click to enlarge image o_1ju6tb0qh1blk18kkl7m1fq41ri8u.jpeg
Click to enlarge image o_1ju6tb0qh1lhm95d6u1ptc4vds.jpeg
Click to enlarge image o_1ju6tb0qh1s75cvg1hge16cp18n9r.jpeg
Click to enlarge image o_1ju6tb0qh15aa6rv1qt21se1180g11.jpeg
Click to enlarge image o_1ju6tb0qh24e16ps1vi51tak1t5813.jpeg
Click to enlarge image o_1ju6tb0qh132la442mt1df6hmb12.jpeg
Click to enlarge image o_1ju6tb0qh822told12umaiia14.jpeg
Click to enlarge image o_1ju6tb0qh141816oc1f7oivk9djo.jpeg
Click to enlarge image o_1ju6tb0qham21ca01thk1e0n1dv3q.jpeg
Click to enlarge image o_1ju6tb0qhf79ij2r7sj971qo1p.jpeg
Click to enlarge image o_1ju6tb0qhj42ue713s61nmj11oq10.jpeg
Click to enlarge image o_1ju6tb0qhknj1r231bvl6ee1rtrv.jpeg
Click to enlarge image o_1ju6tb0qhksah151v9t1etj1kcb15.jpeg
Click to enlarge image o_1ju6tb0qhufu1pae1sf31g5f1rctt.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3737.html#sigProId7a3ff996b6

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.