Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»

 Thursday, 25 June 2026 14:06  |    Written by MLVT  |  361 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ» ដោយមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ប្រមាណ ៣៥នាក់ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ 

 

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយកិច្ចសហប្រតិបត្តិការនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា លើកទី៨ សម្រាប់ឆ្នាំ២០២៣-២០២៧ រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លើបញ្ហាសមភាពយេនឌ័រ ការទប់ស្កាត់ការរើសអើង និងអំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ ព្រមទាំងការលើកកម្ពស់ការងារថែទាំដែលមានលក្ខណៈបរិយាបន្ន និងប្រកបដោយសមធម៌។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការងារសមរម្យនៅកន្លែងធ្វើការ។

លោកជំទាវបានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ គឺជាវិស័យស្នូលមួយនៃសេដ្ឋកិច្ចកម្ពុជា ដែលផ្តល់ការងារដល់កម្មករ-និយោជិតរាប់លាននាក់ ក្នុងនោះស្ត្រីមានចំនួនជាង ៧០ភាគរយ នៃកម្មករ-និយោជិតសរុប។ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និងពង្រឹងការអភិវឌ្ឍសង្គម ប៉ុន្តែនៅតែមានបញ្ហាប្រឈមពាក់ព័ន្ធនឹងយេនឌ័រ ដូចជា ការរើសអើង ការបៀតបៀនផ្លូវភេទ ភាពមិនស្មើគ្នាក្នុងឱកាសដឹកនាំ និងបន្ទុកការងារថែទាំក្នុងគ្រួសារដែលភាគច្រើនធ្លាក់លើស្ត្រី។

 

ទន្ទឹមនេះ លោកជំទាវបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើ «ការងារថែទាំ» តាមរយៈការចែករំលែកការទទួលខុសត្រូវក្នុងការងារថែទាំ ការពង្រីកសេវាថែទាំដែលមានគុណភាព និងការបង្កើតគោលនយោបាយគាំទ្រគ្រួសារ។ លោកជំទាវក៏បានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្តច្បាប់ កសាងសមត្ថភាព និងរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ ដើម្បីធានាថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈបរិយាបន្ន និងមិនទុកនរណាម្នាក់ចោល។ បន្ថែមពីនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមិថុនានេះ ផ្តល់ចំណេះដឹង បទពិសោធ និងគំនិតថ្មីៗដល់អ្នកចូលរួមទាំងអស់ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព៕

#MLVT #HENGSour


Click to enlarge image o_1jrupocc9o4u2cr13k9560br9i.jpeg
Click to enlarge image o_1jrupocc9o8m1tfe1qi517imo4pk.jpeg
Click to enlarge image o_1jrupocc9rl9hvn1ss5rhd1a0mg.jpeg
Click to enlarge image o_1jrupocc9s88g3p94k17h51jf9j.jpeg
Click to enlarge image o_1jrupocc9uggjug14s91fltt4ql.jpeg
Click to enlarge image o_1jrupocc91tc910v83h01ktt1g5oh.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3695.html#sigProId43c0cf5730

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.