Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ

 Friday, 05 June 2026 15:58  |    Written by MLVT  |  904 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ឯ.ក (Aroma Success Garment Co., Ltd.) ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដែលជារោងចក្រមួយអនុវត្តវប្បធម៌អនុលោមភាពតាមច្បាប់ស្តីពីការងារបានល្អប្រសើរ។ 

 

ការអញ្ជើញចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលនាពេលនេះ គឺជាឱកាសមួយដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃពួកគាត់ ដើម្បីផ្តល់ជូនដំណោះស្រាយជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់ សម្តេចតេជោ និងទាំង១០ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ 

 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនកម្មករនិយោជិត និងគិតគូរធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានជម្រាបជូនពីការប្រឹងប្រែងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានាឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រ សហគ្រាស រួមគ្នាដោះស្រាយរាល់បញ្ហា សំណូមពរ ចៀសវាងនូវវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់។ ក្នុងករណីមានបញ្ហាដែលពិបាកដោះស្រាយ ឬមិនច្បាស់លាស់លើចំណុចណាមួយនៅកន្លែងការងារ សូមទាក់ទងជាបន្ទាន់មកលេខ ១២៨៦ ដើម្បីក្រុមមន្រ្តីផ្សះផ្សាវិវាទរបស់ក្រសួង ឬមន្ទីរការងារ ចុះសម្របសម្រួល ឬពន្យល់ជូន និងលេខ ១២៩៧ សម្រាប់ព័ត៌មានឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃតាមរយៈកម្មវិធី TVET ១,៥លានផងដែរ។ 

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តវប្បធម៌អនុលោមភាពតាមច្បាប់ស្តីពីការងារបានល្អ ដែលរួមចំណែកដ៏សំខាន់ក្នុងការសម្រេចបាននូវការងារសមរម្យ ហើយបងប្អូនកម្មករនិយោជិតក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ។ ដំណើរការច្រវាក់ផលិតកម្មរបស់រោងចក្រក៏ទំនើបដោយមានប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) តាមផ្នែកនីមួយៗ និងកន្លែងការងារមានផាសុកភាព ខណៈដែលលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រក៏មានស្តង់ដាខ្ពស់។

 

ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនេះ បងប្អូនកម្មករនិយោជិតបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមាននៃ ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់បងប្អូន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី។ 

 

សូមបញ្ជាក់ថា អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ដែលបានបើកដំណើរការកាលពីឆ្នាំ ២០២៣ គឺជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ផ្គត់ផ្គង់ម៉ាកល្បីៗ ដូចជា៖ ម៉ាក Alo, Nike, Vuori, Lulu និង Adanola សម្រាប់ទីផ្សារនៅ សហរដ្ឋអាម៉េរិក ចិន អូស្ត្រាលី កាណាដា ហូឡង់ អង់គ្លេស និងកូរ៉េខាងត្បូង។ បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារចំនួន ២ ៦៥១ នាក់ (ស្រី ២ ២៨៥ នាក់) ដែលទទួលបានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដែលរួមមានទាំង កន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារ និងផ្តល់អាហារថ្ងៃត្រង់ជាមួយនឹងបង្អែមដោយឥតគិតថ្លៃផងដែរ៕ 

#MLVT #HENGSour


Click to enlarge image o_1jqbg8p3c1cdq1908or91kvi1u50u.jpeg
Click to enlarge image o_1jqbg8p3c1f85117v1hql77n1q1rq.jpeg
Click to enlarge image o_1jqbg8p3c1h4f1an51sj91fshp7s.jpeg
Click to enlarge image o_1jqbg8p3c1hh0nms8ju6b31snm15.jpeg
Click to enlarge image o_1jqbg8p3c1lhh1n9acg410rdv3318.jpeg
Click to enlarge image o_1jqbg8p3c1n9u1codcg7u73iq10.jpeg
Click to enlarge image o_1jqbg8p3c1v1m715103g1uf51c0014.jpeg
Click to enlarge image o_1jqbg8p3c19cr8i31gpm1ds0o7q17.jpeg
Click to enlarge image o_1jqbg8p3c119n120q1nui11dib97r.jpeg
Click to enlarge image o_1jqbg8p3catb3ojg58hctvdo16.jpeg
Click to enlarge image o_1jqbg8p3cd0bvdn1s2vf2p1org19.jpeg
Click to enlarge image o_1jqbg8p3cg1ls1j1hfr189h6cc11.jpeg
Click to enlarge image o_1jqbg8p3chva10dh1k8u15qk14b2t.jpeg
Click to enlarge image o_1jqbg8p3cmtm7tq182f125isr7v.jpeg
Click to enlarge image o_1jqbg8p3cncjmqmfds112gsd13.jpeg
Click to enlarge image o_1jqbg8p3csakvttqj610d51v5j12.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3671.html#sigProIdc0b1153096

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.