Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
    • Reports
    • Bulletin
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែជាមួយប្រធានសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ

 Thursday, 23 April 2026 14:26  |    Written by MLVT  |  777 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែជាមួយប្រធានសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ

(ភ្នំពេញ)៖ ក្នុងស្មារតីលើកកម្ពស់ភាពជាដៃគូ និងក្តាប់ជាប់ពីសំណូមពរ និងបញ្ហាប្រឈមនៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព នៅទីស្តីការក្រសួង ដើម្បីផ្តល់នូវអនុសាសន៍សម្រាប់ពង្រឹងភាពជាដៃគូរជាមួយក្រសួង សំដៅដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ជាពិសេសវិវាទការងារ។

 

ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាសង្គម ក្នុងគោលដៅតាមដាន និងក្តាប់ជាប់រាល់បញ្ហាប្រឈមនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងរោងចក្រនានា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្រៅពីការចែករំលែកនូវគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល ឯកឧត្ដមបានអះអាងថា ជំនួបនេះគឺជាស្ពានចម្លងព័ត៌មានជាក់លាក់ពីមូលដ្ឋាន ដែលជួយឱ្យក្រសួងធានាបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត សំដៅបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះ ឯកឧត្ដម បានបញ្ជ្រាបនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការត្រៀមរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១៤០ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

 

បន្ថែមពីនេះ ឯកឧត្ដមបានបន្តលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនសហជីពចូលរួមសហការជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ អនុវត្តសារចរនេះឱ្យមានប្រសិទ្ធភាព ដោយបំផុសឱ្យមានការរួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលដៅបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវ: ដើម្បីបង្កើនការទាក់ទាញវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យ ជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋ។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍គន្លឹះ ដោយជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីពបន្តសហការជិតស្និទ្ធជាមួយក្រសួង និងមន្ទីរការងាររាជធានី-ខេត្ត ដើម្បីបង្កើនភាពជឿជាក់លើវប្បធម៌ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។ ឯកឧត្ដមបានអំពាវនាវឱ្យសហជីពតាមដានរាល់សញ្ញាណនៃបញ្ហា និងរាយការណ៍ជាមុន ដើម្បីជៀសវាងការតវ៉ាក្នុងរូបភាពជាបាតុកម្ម ឬកូដកម្មខុសច្បាប់ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពការងារ។ បន្ថែមលើនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យសហជីពរៀនសូត្រពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ដើម្បីអភិវឌ្ឍសមត្ថភាព និងពង្រឹងការយល់ដឹងផ្នែកច្បាប់ ដើម្បីក្លាយជាដៃគូចរចាប្រកបដោយន័យស្ថាបនា។

 

ជាការឆ្លើយតប តំណាងសហព័ន្ធសហជីពបានលើនូវមតិយោបល់និងសំណូមពរមួយចំនួន ក្នុងគោលបំណងឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព និងតម្លាភាព  ដោយបានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយក្រសួង ដើម្បីការពារផលប្រយោជន៍កម្មករនិយោជិតនិងនិយោជក។ ជាមួយគ្នានេះ តំណាងសហជីពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅ ជាពិសេសការផ្ដល់សេវារថយន្តក្រុងជិះឥតគិតថ្លៃសម្រាប់បងប្អូនកម្មករធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ។ បងប្អូនសហជីពទាំងអស់ បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការគិតគូរដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ និងនាំមកនូវភាពរីកចម្រើនដល់វិស័យការងារនៅកម្ពុជា៕

#MLVT #HENGSour


Click to enlarge image o_1jmsjrdl5fat1kv2j0e1pehf5jo.jpeg
Click to enlarge image o_1jmsjrdl5jsqih31albaak40fu.jpeg
Click to enlarge image o_1jmsjrdl51aih1udk1e121mh714ra10.jpeg
Click to enlarge image o_1jmsjrdl51eqqpp7nsb1itk6grm.jpeg
Click to enlarge image o_1jmsjrdl51him11a8bkqr2idvbp.jpeg
Click to enlarge image o_1jmsjrdl51p561ks49f214o01k9uq.jpeg
Click to enlarge image o_1jmsjrdl51t1l14k41ff6ara9jht.jpeg
Click to enlarge image o_1jmsjrdl51v261lfr87f4ao2dqn.jpeg
Click to enlarge image o_1jmsjrdl57dnk061q071vl3pov11.jpeg
Click to enlarge image o_1jmsjrdl511il161h1uhkq292g9r.jpeg
Click to enlarge image o_1jmsjrdl571g1h1612ubele1cksv.jpeg
Click to enlarge image o_1jmsjrdl5181l2a1jmag1q8ijs.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3629.html#sigProIdbc6a9da2bf

Contacts

023 884 375

1297 / 1286

855 23 884 376

This email address is being protected from spambots. You need JavaScript enabled to view it. 

Address

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh.

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.