Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ ៩រូប ឱ្យនាំយកចំណេះដឹង និងបច្ចេកវិទ្យាពីកូរ៉េមកអភិវឌ្ឍជាតិមាតុភូមិ

 Friday, 16 January 2026 17:36  |    Written by MLVT  |  311 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ ៩រូប ឱ្យនាំយកចំណេះដឹង និងបច្ចេកវិទ្យាពីកូរ៉េមកអភិវឌ្ឍជាតិមាតុភូមិ

 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ KOICA ចំនួន ៩រូប ដែលត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េលើជំនាញសំខាន់ៗ រួមមានផ្នែករដ្ឋាភិបាលអេឡិចត្រូនិក គោលនយោបាយអភិវឌ្ឍន៍ សុខាភិបាល និងបរិស្ថាន។

 

ក្នុងជំនួបនោះ លោកជំទាវបានរំលឹកដល់និស្សិតទាំងអស់ថា ភារកិច្ចចម្បងគឺត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពីប្រទេសជឿនលឿន ដើម្បីនាំយកមកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យដើរទាន់ពិភពលោក។ ក្រៅពីការសិក្សា និស្សិតត្រូវដើរតួជាទូតម្នាក់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ និងសក្ដានុពលរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ព្រមទាំងកសាងបណ្តាញទំនាក់ទំនងជាមួយនិស្សិតអន្តរជាតិសម្រាប់ជាប្រយោជន៍ដល់ជាតិមាតុភូមិ។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានចែករំលែកពីបេសកកម្មរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបាននិងកំពុងខិតខំចូលរួមសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសការផ្តល់នូវការការពារសិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត របបសន្តិសុខសង្គម ការផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្តល់នូវឱកាសការងារដល់ប្រជាពលរដ្ឋ រួមទាំងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ តាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ និង  ប្រព័ន្ធទូរសព្ទ Hotline ១២៩៧ ដើម្បីផ្តល់សេវាជួយរកការងារឱ្យធ្វើ និងជួយចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវ:។

 

នាឱកាសនោះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់ការសិក្សា និស្សិតទាំងអស់នឹងក្លាយជាមូលធនមនុស្សដ៏មានថាមពល ដែលត្រឡប់មកជួយអភិវឌ្ឍសង្គមជាតិ និងចែករំលែកបទពិសោធទាំងនោះដល់យុវជនជំនាន់ក្រោយវិញប្រកបដោយជោគជ័យ៕

#MLVT #HENGSour


Click to enlarge image o_1jf366nb1bnpnu61r60de91q62j.jpeg
Click to enlarge image o_1jf366nb1dua1t277da1ub219gvl.jpeg
Click to enlarge image o_1jf366nb11ct41s5l1j5j1cm31mnhh.jpeg
Click to enlarge image o_1jf366nb11vv7bhmt0i8d41vj4i.jpeg
Click to enlarge image o_1jf366nb113d690rpk810hp1740g.jpeg
Click to enlarge image o_1jf366nb119lj1k2d1m4lc6ma8nk.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3498.html#sigProIdb6eb445a0d

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.