Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារ ឱ្យកាន់តែទូលំទូលាយថែមទៀត

 Wednesday, 24 December 2025 18:39  |    Written by MLVT  |  449 times  |   Print  |   Email
  • Image Gallery
កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារ ឱ្យកាន់តែទូលំទូលាយថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សាកាហ្គុឈិ ណោតុ(Sakaguchi Naoto) សមាជិករដ្ឋសភាជប៉ុន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកម្មវិធីបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។ 

 

ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះមិត្តភាពដ៏រឹងមាំ និងការគាំទ្រដល់កម្ពុជានាពេលកន្លងមក ដូចជាការចូលរួមរក្សាសន្តិភាពនៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ឱកាសដល់កម្មសិក្សាការី និងពលករជំនាញកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន។ 

ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានអរគុណចំពោះរដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រជប៉ុនដែលបានបានផ្តល់ការយកចិត្តទុកដាក់ និងរៀបចំយន្តការគាំទ្រចាំបាច់នានាដល់កម្មសិក្សាការី និងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុន។ ជាងនេះទៅទៀត កម្ពុជាសូមសម្តែងនូវការគាំទ្រចំពោះប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ដែលនឹងត្រូវមកជំនួសប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស នៅឆ្នាំ២០២៧ខាងមុខនេះ។ ប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ(ESD) ត្រូវបានកែលម្អបន្ថែមដោយក្នុងនោះមានការពង្រីកជំនាញច្រើនជាងមុន ហើយមានលក្ខណៈស្របនឹងជំនាញក្នុងប្រព័ន្ធពលករជំនាញ ដែលធ្វើឱ្យពលករបរទេសងាយស្រួលបន្តអាណត្តិជាពលករជំនាញ និងមានយន្តការអនុញ្ញាតឱ្យពលករអាចផ្លាស់ប្តូរការងារដែលនឹងរួមចំណែក ក្នុងការកាត់បន្ថយបញ្ហារត់គេច ព្រមទាំងមានការកំណត់កម្រៃសេវាបញ្ជូនអតិបរមាដូចៗគ្នាសម្រាប់គ្រប់ប្រទេសបញ្ជូន។ 

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាបានខិតខំពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដោយក្នុងនោះបានសម្រេចនូវសមទ្ធិផលជាច្រើន រួមទាំងការកាត់បន្ថយកម្រៃសេវាបញ្ជូនជាបន្តបន្ទាប់ និងគ្រោងកាត់បន្ថយបន្ថែមនៅឆ្នាំ២០២៧។

ជាការឆ្លើយតប ឯកឧត្តម សាកាហ្គុឈិ ណោតុ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងបានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពនៃការគ្រប់គ្រងពលកររបស់កម្ពុជា។ 

 

ឯកឧត្តមបានលើកឡើងថា តាមរយៈបទពិសោធការងារជាអ្នកផ្តល់ការប្រឹក្សាយោបល់ និងភ្ជាប់ទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសឯកជននៅតាមបណ្តាប្រទេសបញ្ជូនមួយចំនួន និងសមាគមគ្រប់គ្រងជប៉ុន ឯកឧត្តមនឹងខិតខំជួយកម្ពុជាដើម្បីផ្សារភ្ជាប់ទីភ្នាក់ងារជ្រើសរើសឯកជន ជាមួយសមាគមគ្រប់គ្រងជប៉ុនផ្ទាល់ដោយមិនពាក់ព័ន្ធជាមួយឈ្មួញកណ្តាល សំដៅរួមចំណែកកាត់បន្ថយកម្រៃសេវាបញ្ជូន និងផ្តល់ឱកាសការងារនៅប្រទេសជប៉ុនបន្ថែមទៀតដល់ពលករកម្ពុជា។ 

 

ក្នុងឱកាសនោះ ឯកឧត្តមក៏បានចូលរួមសម្តែងការសោកស្តាយចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលបានសម្លាប់ និងបង្ករបួសដល់ជនស៊ីវិល ក៏ដូចជាការជម្លៀសពលរដ្ឋ ដែលនេះគឺជាការលំបាកនៃប្រទេសទាំងពីរ។ ជប៉ុនចង់ឃើញកម្ពុជា-ថៃ វិលទៅរកតុចរចា បទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ។

 

ឯកឧត្តមក៏បានសន្យាផងដែរថា នឹងនាំយកនូវសំណូមពរនានា ជាពិសេស កិច្ចការពាក់ព័ន្ធនឹងការគាំពារពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ទៅពិភាក្សាក្នុងក្របខ័ណ្ឌសភាជប៉ុន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

 

#MLVT #HENGSour


Click to enlarge image o_1jd82o6em1omd8701f8k14136aej.jpeg
Click to enlarge image o_1jd82o6em15su1o1r1p1smkumpdh.jpeg
Click to enlarge image o_1jd82o6em197upd3gljer21quci.jpeg
Click to enlarge image o_1jd82o6emos61t59joo1b6jckuf.jpeg
Click to enlarge image o_1jd82o6emtd6n41h4ahsp1hv7g.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3466.html#sigProIdc7ef88a721

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.