Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារនាំក្រុមហ៊ុនចំនួន ៦ទៅផ្តល់ឱកាសការងារជាង ៤ពាន់កន្លែង ដោយផ្ទាល់ជូនអតីតពលករ និងអ្នករកការងារនៅស្រុកស្រីស្នំ ខេត្តសៀមរាប

 Saturday, 31 January 2026 13:52  |    Written by MLVT  |  27 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារនាំក្រុមហ៊ុនចំនួន ៦ទៅផ្តល់ឱកាសការងារជាង ៤ពាន់កន្លែង ដោយផ្ទាល់ជូនអតីតពលករ និងអ្នករកការងារនៅស្រុកស្រីស្នំ ខេត្តសៀមរាប

(សៀមរាប)៖ ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសការងារដល់បងប្អូនអតីតពលករមកពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបានការងារធ្វើភ្លាមៗ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស។

 

នាឱកាសនោះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែណែនាំឱ្យក្រសួងការងារ ដាក់ចេញនូវគោលនយោបាយគាំពារដល់បងប្អូនពលករ ដើម្បីឱ្យមានឱកាសការងារ និងអនាគតដ៏ភ្លឺស្វាងនៅក្នុងស្រុកកំណើត មិនចាំបាច់ចំណាកស្រុកទៅឆ្ងាយឡើយ។

លើសពីនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យយុវជន និងបងប្អូនពលករ ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET ១,៥លាននាក់) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «សូមបងប្អូនជឿជាក់លើការងារក្នុងស្រុក ព្រោះវាជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅបំផុត»។

 

ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្ដល់ឱកាសការងារ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយដែលសម្ដេចធិបតីយកចិត្តទុកដាក់បំផុត ដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋគ្រប់រូបក្នុងគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋដែលចូលរួម អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.)  ព្រមទាំងជួយឱ្យបងប្អូនបានរស់នៅជួបជុំគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ ជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។

 

សូមបញ្ជាក់ថា វេទិកានេះ គឺជាជំនួបដ៏ធំ និងមានសារៈសំខាន់មួយ រវាងអ្នកស្វែងរកការងារ និងនិយោជក, បង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប. ស. ស.) សម្រាប់កម្មករនិយោជិតពេលចូលបម្រើការងារនៅក្នុងស្រុក និងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (១,៥លាននាក់)។

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20260131_135053_308.jpg
Click to enlarge image IMG_20260131_135056_631.jpg
Click to enlarge image IMG_20260131_135100_624.jpg
Click to enlarge image IMG_20260131_135107_619.jpg
Click to enlarge image IMG_20260131_135110_724.jpg
Click to enlarge image IMG_20260131_135115_550.jpg
Click to enlarge image IMG_20260131_135126_406.jpg
Click to enlarge image IMG_20260131_135129_849.jpg
Click to enlarge image IMG_20260131_135137_112.jpg
Click to enlarge image IMG_20260131_135140_380.jpg
Click to enlarge image IMG_20260131_135144_263.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/33-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B8%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3524.html#sigProId857e860d09

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.