Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងសាលាអន្តរជាតិជប៉ុន CIESF ពិភាក្សាលើការអនុវត្តច្បាប់ការងារ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

 Thursday, 29 January 2026 14:57  |  106 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងសាលាអន្តរជាតិជប៉ុន CIESF ពិភាក្សាលើការអនុវត្តច្បាប់ការងារ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សាសាហារ៉ា កេនជិ (SASAHARA Kenji) នាយកសាលាអន្តរជាតិជប៉ុន CIESF Leaders Academy (CLA) និងសហការី នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នាទីស្ដីការក្រសួង ដើម្បីពង្រឹងកិច្ចសហការលើផ្នែកបណ្តុះបណ្តាល និងការអនុវត្តបទប្បញ្ញត្តិការងារ។

 

ក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកយ៉ាងលម្អិតអំពីការរៀបចំទិដ្ឋាការសម្រាប់បុគ្គលិកអប់រំជនជាតិជប៉ុន និងនីតិវិធីនៃការស្នើសុំប្រើប្រាស់កម្លាំងពលកម្មបរទេសឱ្យស្របតាមច្បាប់នៅកម្ពុជា។ 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា ក្រសួងត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួលបែបបទរដ្ឋបាលនានាដល់សាលា ប៉ុន្តែក្នុងនោះសាលាត្រូវធានាឱ្យបាននូវការអនុវត្តច្បាប់ស្តីពីការងារ និងរបបសន្តិសុខសង្គមឱ្យបានពេញលេញ ជាពិសេស ក្រសួងបានលើកទឹកចិត្តឱ្យសាលាផ្តល់អាទិភាពខ្ពស់ដល់ការជ្រើសរើសបុគ្គលិកជំនាញជានិយោជិតខ្មែរ មុននឹងសម្រេចចិត្តជ្រើសរើសបុគ្គលិកបរទេស។

 

ជាការឆ្លើយតប លោក សាសាហារ៉ា កេនជិ  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។ លោកប្តេជ្ញាចិត្តថានឹងបន្តពង្រឹងគុណភាពអប់រំតាមស្តង់ដាជប៉ុន ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្ស ក៏ដូចជាយុវជនខ្មែរឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា សាលាអន្តរជាតិជប៉ុន CIESF Leaders Academy (CLA) បានចាប់ផ្ដើមបេសកកម្មអប់រំរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៦ ក្នុងនាមជាសាលាអង្គការ (NGO)។ ដោយមើលឃើញពីតម្រូវការអប់រំតាមស្តង់ដាអន្តរជាតិ នៅចុងឆ្នាំ២០២៥ សាលាបានវិវត្តខ្លួនទៅជាសាលាអន្តរជាតិពេញលក្ខណៈ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតជប៉ុនដើម្បីរួមចំណែកបណ្ដុះបណ្ដាលយុវជនឱ្យមានសមត្ថភាព និងការយល់ដឹងពីពហុវប្បធម៌សម្រាប់ជួយអភិវឌ្ឍសង្គមទៅថ្ងៃអនាគត៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jg4cb6r0kvr1a092id135leh2h.jpeg
Click to enlarge image o_1jg4cb6r0url6rjku1gdr1cdee.jpeg
Click to enlarge image o_1jg4cb6r01hna2fu1820sthc3cf.jpeg
Click to enlarge image o_1jg4cb6r07j21h56poi14edpqsg.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3520.html#sigProIde1fc36d76c

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.