Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន Geely Talent Development Group ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

 Tuesday, 02 December 2025 15:10  |  370 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន Geely Talent Development Group ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

 

(ទីក្រុងសានយ៉ា-ចិន)៖ ក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៦ នៃក្រុមហ៊ុន Geely Holding Group បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលចុះហត្ថលេខានៅពេលនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់គុណភាព និងគំនិតច្នៃប្រឌិតនៅក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI)។ 

 

កិច្ចសហការនេះ រួមបញ្ចូលទាំងការរចនាគំរូអប់រំសម័យថ្មី ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចែករំលែកធនធានរយៈពេលវែង ក៏ដូចជាលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ និងការផ្លាស់ប្ដូរបទពិសោធគ្រូ-និស្សិត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមទិសដៅឧស្សាហកម្ម៤.០។ 

 

ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងសាស្រ្តាចារ្យ Devin Lu Dan ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Geely Talent Development Group ជាហត្ថលេខីនៃ MoU នេះ។

 

ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ការចែករំលែកបទពិសោធន៍នោះ នាថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥  ឯកឧត្តម ជា កុសល ក៏បានជួបជាមួយក្រុមការងារក្រុមហ៊ុន Geely Holding Group ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា នាពេលអនាគតផងដែរ។

 

សូមបញ្ជាក់ថា ក្រុមហ៊ុន Geely Holding Group រួមមាន Geely Auto Group, Volvo Car Group, Lotus Group, Geely Technology Goup, Geely New Energy Commerical Vechicle Group ៕

 

#MLVT #HENGSour #TVET

Image Gallery

Click to enlarge image o_1jbf1tg2b10e11hj1tfltnvc7se.jpeg
Click to enlarge image o_1jbf1tg2c2361o541142pjtknh.jpeg
Click to enlarge image o_1jbf1tg2cbcf16qo15421nauivug.jpeg
Click to enlarge image o_1jbf1tg2codc1ljf8ci1hibmunf.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3432.html#sigProIdbe0ecc4a79

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.