Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

 Monday, 19 May 2025 20:05  |  725 times  |   Print  |   Email
  • Image Gallery
កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Cameron Baker ប្រធានគណៈកម្មការជំនាញនៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការផ្ដល់ឱកាសការងារ និងការចុះកម្មសិក្សាជំនាញដល់យុវជនកម្ពុជា។

 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងមានសក្តានុពលនៅកម្ពុជា។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រីងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដែលឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅលើសកលលោកផងដែរ»។

 

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ភាគីទាំងពីរបានលើកឡើងអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយរដ្ឋអូស្រ្តាលីខាងត្បូង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងការបណ្ដុះបណ្ដាលជំនាញផលិតរថយន្តដើរដោយថាមពលអគ្គិសនី និងការបង្កើនផលិតភាពដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធបៃតង ជាពិសេសការកសាងសមត្ថភាពជនបង្គោលលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងការផ្ដល់អាហារូបករណ៍ដល់សិក្ខាកាម និងនិស្សិតកម្ពុជាដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីអូស្ត្រាលីបន្ថែម។

 

ជាការឆ្លើយតប លោក Cameron Baker បានស្វាគមន៍ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលីបន្ថែមទៀត ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ 

 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Cameron Baker បានកោតសរសើចំពោះទំនាក់ទំនងកម្ពុជា និងអូស្រ្តាលី ដែលបានគាំទ្រគ្នាទៅវិញទៅមកជាច្រើនឆ្នាំមកហើយ ខណៈដែលភាគីទាំងពីរបានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ដល់ឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1irkaf455duiss912eoi0c18nuh.jpeg
Click to enlarge image o_1irkaf455plk1u3njda1qoh1pf0l.jpeg
Click to enlarge image o_1irkaf455tkn1md7t7trpbe2em.jpeg
Click to enlarge image o_1irkaf4551bb71kl6atj1t4a188en.jpeg
Click to enlarge image o_1irkaf4551bj618dk19mf14u7t1jj.jpeg
Click to enlarge image o_1irkaf4551jt9uskriv1t591heni.jpeg
Click to enlarge image o_1irkaf45517b42i01jhuvnm1nc9k.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3264.html#sigProId362dc86c1e

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.