Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3055

ឯកឧត្តម ហេង សួរ៖ គណៈកម្មាធិការជាតិបណ្តុះបណ្តាល បានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ចំនួន ៤ចំនុច

 Wednesday, 12 February 2025 19:12  |  654 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ៖ គណៈកម្មាធិការជាតិបណ្តុះបណ្តាល បានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ចំនួន ៤ចំនុច

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងវត្តមានរបស់តំណាងក្រសួងស្ថាប័ននានា, តំណាងវិស័យឯកជន, នាយកនៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស, និងបណ្តាថ្នាក់ដឹកនាំសហជីព ផងដែរ។ 

កិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ ក្នុងគោលបំណងណែនាំសមាសភាពថ្មី, បង្ហាញពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល, រៀបចំកែសម្រួលគណៈកម្មការប្រតិបត្តិ, បង្ហាញពីយន្តការអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC) និងពិភាក្សាពីយន្តការពង្រឹងគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)។ 

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិបណ្តុះបណ្តាលបានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ដោយទី១. បន្តកែសម្រួលសមាសភាពគណៈកម្មការចំណុះ និងលេខាធិការដ្ឋាន, ទី២. ជំរុញឱ្យមានផែនការប្រតិបត្តិ និងផែនការថវិកាសម្រាប់ដំណើរការ និងរបបប្រជុំជាក់លាក់ទាំងគណៈកម្មាធិការជាតិ គណៈកម្មការចំណុះ និងលេខាធិការដ្ឋាន និងមានការគាំទ្រថវិកាសម្រាប់ដំណើរការ, ទី៣. បន្តរៀបចំប្រជុំពិនិត្យ និងអនុម័តឯកសារគតិយុត្តតាមការស្នើសុំរបស់គណៈកម្មការចំណុះ, និងទី៤. បន្តចូលរួមផ្តល់ធាតុចូល និងពិនិត្យសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយជាតិ អ.ប.វ. ឆ្នាំ២០២៥-២០២៧។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧នេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសមិនមានដល់កម្រិតឧត្តមសិក្សា(PhD) នោះទេ ពីព្រោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសគឺសំដៅលើការបណ្តុះបណ្តាលរយៈពេលខ្លី ជាស្ពានចម្លងពលរដ្ឋទៅរកពិភពការងារលឿន បន្ទាប់ពីបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញដល់គណៈកម្មាធិការជាតិបណ្តុះបណ្តាល សូមបន្តបេសកកម្មបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ៕

#MLVT #HENGSour #TVET

Image Gallery

{gallery}3055{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.