Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម”

 Thursday, 23 January 2025 20:59  |  1066 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម”

(ភ្នំពេញ)៖ លោក ជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម” នៅទីស្តីការក្រសួង។

 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីប្រធានរដ្ឋបាលរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនៅទូទាំងប្រទេសតាមរយៈការចូលរួមផ្ទាល់និងតាមប្រព័ន្ធ Zoom។ 

 

សិក្ខាសាលានាថ្ងៃនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពរបស់ប្រធានរដ្ឋបាលរោងចក្រអំពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្នុងការចូលរួមពង្រឹងអនុលោមភាពការងារ ដោយផ្ដោតសំខាន់ទៅលើប្រធានបទចំនួន ២ គឺ (១) ការគណនា និងការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ និង (២) ការអនុវត្តរបបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ។

 

ថ្លែងនៅក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ថា សិក្ខាសាលានៅពេលនេះ នឹងផ្តល់ចំណេះដឹងបន្ថែមដល់សិក្ខាកាមទាំងអស់ ឲ្យទទួលបានការយល់ដឹងបន្ថែមពាក់ព័ន្ធការការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីឆ្នាំ២០២៥ ការគណនា និងការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ចំណេះដឹងទាំងនេះ គឺមិនអាចខ្វះបានឡើយសម្រាប់ប្រធានរដ្ឋបាលរោងចក្រក្នុងនាមជាអ្នកទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ក្នុងការកសាងនូវទំនាក់ទំនងការងារល្អនៅក្នុងរោងចក្រដោយអាចជៀសវាងនូវការតវ៉ាជាយថាហេតុដែលកើតឡើងអំពីការគណនាមិនបានត្រឹមត្រូវនូវប្រាក់ឈ្នួល ប្រាក់បំណាច់ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត។

 

ការពង្រឹងការអនុវត្តច្បាប់គោលទាំងបីខាងល់នឹងផ្តល់អត្ថប្រយោជន៍លើសលប់ដល់ម្ចាស់រោងចក្រនិងកម្មករនិយោជិតក្នុងការលើកកម្ពស់ផលិតភាពការងារនិងការទទួលបានការបញ្ជាទិញកាន់តែច្រើនឡើង។

 

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានជំរុញនិងលើកទឹកចិត្តប្រធានរដ្ឋបាលរោងចក្រទាំងអស់ឲ្យបន្តធានានូវអនុលោមភាពការងារនៅក្នុងរោងចក្រ ដើម្បីចូលរួមប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1ii9nfh3d1gft58i1avd11qialk.jpeg
Click to enlarge image o_1ii9nfh3d1hbf1meplcmsm1abn.jpeg
Click to enlarge image o_1ii9nfh3d12fs1a6alu3effl.jpeg
Click to enlarge image o_1ii9nfh3d19vl1jjgvudl1n09h.jpeg
Click to enlarge image o_1ii9nfh3dgn19h6vkmh01dmlm.jpeg
Click to enlarge image o_1ii9nfh3dn12ssdak1n0t1180i.jpeg
Click to enlarge image o_1ii9nfh3dn491dqm1aqtv9aparj.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/21-%E1%9E%94%E1%9F%81%E1%9E%A1%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%9A%E1%9E%94%E1%9E%94%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%82%E1%9E%98/3033.html#sigProIddf6bafd59d

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.