Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហភាពសហជីព ដើម្បីពង្រឹងសុខដុមនីយកម្ម និងស្ថិរភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ

 Wednesday, 28 January 2026 19:13  |  141 times  |   Print  |   Email
  • Image Gallery
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហភាពសហជីព ដើម្បីពង្រឹងសុខដុមនីយកម្ម និងស្ថិរភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ

(ភ្នំពេញ)៖ ឯកឧត្តម ទុយ ស៊ីផាន់  រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពសហជីព នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដើម្បីពង្រឹងកិច្ចសហការ និងស្ថិរភាពការងារ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

 

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការស្ដាប់នូវមតិយោបល់របស់ថ្នាក់នាំដឹកនាំសហភាពសហជីព និងការវិវត្ត នៃស្ថានភាពកម្មករនិយោជិត ក្នុងគោលដៅរួមគ្នាថែរក្សាសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។  

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការងារនេះមិនត្រឹមតែជួយលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការចូលរួមរបស់កម្មករនិយោជិត ឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការមួយក្នុងការទប់ស្កាត់ និងជៀសវាងរាល់ការធ្វើកូដកម្ម បាតុកម្ម ខុសច្បាប់ផងដែរ។

 

ជាមួយគ្នានោះ  ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងបង្កើតបរិយាកាសការងារ កាន់តែល្អប្រសើរ ដែលជាប្រភពចំណូលដ៏មានស្ថិរភាពសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកម្មករនិយោជិត ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

 

ថ្នាក់ដឹកនាំសហភាពសហជីព នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងម្ចាស់ក្រុមហ៊ុន ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jg28i634aogsnh1vpgjp61un8g.jpeg
Click to enlarge image o_1jg28i634g82rsu1qf1q671lb0l.jpeg
Click to enlarge image o_1jg28i634guf45m1hiijsh1q1sj.jpeg
Click to enlarge image o_1jg28i634lsjsvcg6i34g18fsk.jpeg
Click to enlarge image o_1jg28i6341o1n12o7b2h13bn17mlh.jpeg
Click to enlarge image o_1jg28i6341vfeg971j6qobi1q02i.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/15-%E1%9E%91%E1%9F%86%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%91%E1%9F%86%E1%9E%93%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3518.html#sigProId9350ee0e02

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.