Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ពលករទេសន្តរប្រវេសន៍ជាធនធានដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

 Thursday, 18 December 2025 15:24  |  449 times  |   Print  |   Email
  • Image Gallery
ពលករទេសន្តរប្រវេសន៍ជាធនធានដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម

 

(ភ្នំពេញ)៖ ការធ្វើទេសន្តរប្រវេសន៍ការងារ ជាបាតុភូតសកលមួយ ដែលកើតឡើងនៅគ្រប់ប្រទេស ហើយបានចូលរួមចំណែកដ៏ធំធេងនៅក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈពេលដែល ពលករទេសន្តរប្រវេសន៍ គឺជា “វីរបុរស (Hero)” សម្រាប់គ្រួសារ និងសង្គមជាតិ។ នេះជាប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ផ្ដល់តម្លៃដល់ពលករទេសន្តរប្រវេសន៍ និងគាំទ្រដល់ការវិលត្រឡប់និងសមាហរណកម្មដោយជោគជ័យ» នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

 

ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមការសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងសហភាពអឺរ៉ុប (EU) ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សហជីព សមាគមនិយោជក សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទីភ្នាក់ងារជ្រើសរើសឯកជន ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិជាដៃគូ និងអតីតពលករទេសន្តរប្រវេសន៍ សរុបប្រមាណ ២០០នាក់។  

 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំទិវានេះ ជាការរំលឹកឡើងវិញអំពីសារសំខាន់ក្នុងការបន្តលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងអត្ថប្រយោជន៍គាំពារសង្គមជូនដល់បងប្អូនពលករទេសន្តរប្រវេសន៍ តាមរយៈការធ្វើឱ្យតួអង្គសំខាន់ទាំង៥ (ពលករទេសន្តរប្រវេសន៍ផ្ទាល់, ក្រុមគ្រួសាររបស់ពលករទេសន្តរប្រវេសន៍, និយោជកនៃប្រទេសទទួល, ទីភ្នាក់ងារជ្រើសរើសឯកជននៃប្រទេសបញ្ជូននិងប្រទេសទទួល និងរដ្ឋាភិបាលនៃប្រទេសបញ្ជូននិងប្រទេសទទួល) នៃយន្តការទេសន្តរប្រវេសន៍ការងារមានភាពរីករាយនិងសប្បាយចិត្ត។ 

 

ការធ្វើទេសន្តរប្រវេសន៍ការងារត្រូវតែមានសុវត្ថិភាព ដែលនេះជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ដោយផ្តោតទាំងការផ្សព្វផ្សាយអំពីនីតិវិធីក្នុងការធ្វើទេសន្តរប្រវេសន៍ការងារស្របច្បាប់ ការពង្រឹងយន្តការអធិការកិច្ចទីភ្នាក់ងារជ្រើសរើសឯកជន ការសម្រួលបន្ទុកចំណាយលើកម្រៃសេវាបញ្ជូនរបស់ទីភ្នាក់ងារជ្រើសរើសឯកជន ការគាំពារនិងអន្តរាគមន៍របស់អនុព័ន្ធការងារជូនពលករទេសន្តរប្រវេសន៍នៅប្រទេសទទួល និងយន្តការនៃការធ្វើមាតុភូមិនិវត្តន៍និងសមាហរណកម្មរបស់បងប្អូនពលករទេសន្តរប្រវេសន៍។  

 

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវខកចិត្តចំពោះកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលប្រទេសថៃ ដែលមិនបានផ្តល់ការឆ្លើយតបនិងគាំពារពេញលេញដល់ពលករខ្មែរពីអំពើហិង្សានិងការបំពានលើរូបរាងកាយ ដែលបានកើតឡើងកាលពីពេលថ្មីៗ កន្លងទៅនេះ។ 

 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ ជាពិសេស ការចូលរួមក្នុងការកំណត់និងផ្សព្វផ្សាយគោលការណ៍ណែនាំក្នុងការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការធ្វើសមាហរណកម្មប្រកបដោយជោគជ័យ។

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jco90r1a1egk1jse1noh1ibk1qldl.jpeg
Click to enlarge image o_1jco90r1a1fusonj10od16v51ch6n.jpeg
Click to enlarge image o_1jco90r1a1sds2voihcpt47bik.jpeg
Click to enlarge image o_1jco90r1a10ik17qi3i2subr7cq.jpeg
Click to enlarge image o_1jco90r1a15l9lt7hacjc416g8m.jpeg
Click to enlarge image o_1jco90r1aie9a0dh4vhvi11fpp.jpeg
Click to enlarge image o_1jco90r1aln6ilagsu124v73br.jpeg
Click to enlarge image o_1jco90r1aq5uh84d0l10dl1h4lj.jpeg
Click to enlarge image o_1jco90r1aul3914uda1fr21tcto.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3454.html#sigProId3b46277446

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.