Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់កូរ៉េខាងត្បូង ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ

 Friday, 26 September 2025 20:26  |  732 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់កូរ៉េខាងត្បូង ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Park Joo Bong ប្រធានក្រុមហ៊ុន Daejoo KC Group របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

 

ក្នុងជំនួបនោះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) ដើម្បីចូលរួមពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋខ្មែរ តាមរយៈការទៅធ្វើការនៅប្រទេសកូរ៉េដែលមានបច្ចេកវិទ្យាទំនើបៗក្នុងវិស័យយានយន្ត អគ្គិសនី និងគីមីវិទ្យា។ 

 

លោក Park Joo Bong បានហៅកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងកូរ៉េខាងត្បូង នាពេលនេះ គឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលមិនត្រឹមតែផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការនាំយកពលករជំនាញទៅកាន់ប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជួសជុលរថយន្ត “Hyundai Dream Center” នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យមានសមត្ថភាព និងផលិតភាពខ្ពស់តាមស្តង់ដារបស់កូរ៉េខាងត្បូង ទៀតផង។ 

 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់យុវជនកម្ពុជាឱ្យមានជំនាញ និងមានកម្រិតស្តង់ដាខ្ពស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយទីភ្នាក់ងារជំនួយបរទេស ដែលនៅក្នុងនោះក៏មាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម និងសិស្សនិស្សិតកម្ពុជាផងដែរ ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។

 

ភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការក្រោមកម្មវិធីពលករជំនាញ ដែលភាគីកម្ពុជា និងសាធារណរដ្ឋកូរ៉េកំពុងបន្តដំណើរការដោយរលូននេះ នឹងបន្តជោគជ័យផ្តល់ផ្លែផ្កាដល់ប្រទេសទាំងពីរបន្ថែមទៀត៕ 

 

#MLVT #HENGSour

Image Gallery

Click to enlarge image IMG_20250926_202431_007.jpg
Click to enlarge image IMG_20250926_202433_565.jpg
Click to enlarge image IMG_20250926_202436_769.jpg
Click to enlarge image IMG_20250926_202439_766.jpg
Click to enlarge image IMG_20250926_202444_908.jpg
Click to enlarge image IMG_20250926_202448_066.jpg
Click to enlarge image IMG_20250926_202454_093.jpg
Click to enlarge image IMG_20250926_202458_824.jpg
Click to enlarge image IMG_20250926_202503_429.jpg
Click to enlarge image IMG_20250926_202508_805.jpg
Click to enlarge image IMG_20250926_202521_762.jpg
Click to enlarge image IMG_20250926_202523_820.jpg
Click to enlarge image IMG_20250926_202527_513.jpg
Click to enlarge image IMG_20250926_202533_312.jpg
Click to enlarge image IMG_20250926_202536_249.jpg
Click to enlarge image IMG_20250926_202539_362.jpg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/en/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3350.html#sigProIdac256ae17a

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.