Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3185

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

 Tuesday, 08 April 2025 20:35  |  559 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

 

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់កិច្ចសហការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការងារ យុវជន កិច្ចគាំពារសង្គម និងកំណែទម្រង់គោលនយោបាយការងារជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ (ILO) ដែលជ្រើសរើសប្រទេសកម្ពុជាសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ (Asia Pacific Global Accelerator Policy Forum) នៅពេលនេះ។ 

 

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើមនៃវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ដែលអាចជួយបណ្តាប្រទេសនានាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ ប្រទេសកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នាក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។ 

 

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា នៅក្រោមគោលនយោបាយកាតាលីករសកល (GA) ក៏អាចជួយភ្ជាប់លក្ខខណ្ឌការងារសមរម្យ និងកម្មវិធីគាំពារសង្គមរបស់កម្ពុជា ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ហើយវាក៏អាចជួយរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធប្រកបដោយសុវត្ថិភាពសម្រាប់កម្ពុជាផងដែរ។ 

 

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ ដូច្នេះហើយបានជាក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់យ៉ាងខ្លាំងលើការអភិវឌ្ឍមូលធនមនុស្ស និងកិច្ចគាំការពារសង្គមដល់ពលរដ្ឋកម្ពុជា។ 

 

ជាការឆ្លើយតប លោកស្រី Mia Seppo បានកោតសរសើរចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC)។ 

 

លោកស្រីបានគូសបញ្ជាក់ថា អង្គការអន្តរជាតិខាងការងារ (ILO) កំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធលើការស្ទង់មតិនៃកម្មវិធីទីផ្សារការងារនៅកម្ពុជា។ លោកស្រីក៏បានអរគុណឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ នៅពេលនេះ៕

 

#MLVT #HENGSour

Image Gallery

{gallery}3185{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.