Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
get
  • Home
  • About us
    • Summary of MLVT
      • History of MLVT
      • Legislation
      • Minister Photo Gallary
    • Institutional Structure
    • Management Stucture
  • Policies and Plan
  • Magazines & Newsletters
  • Official Docs
    • Royal Code
    • Royal Decree
    • Sub Decree / Decision
    • Laws Related to Labour, Social Security & Vocational Training
    • Prakas
    • Decision
    • Notification/Guidelines
    • Announcements
    • Wishing Letter
    • Conventions
    • Others
  • Contact
    • Ministries
    • Provincial Departments
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

Notice

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3064

កម្ពុជារំលេចពីខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ប្រកបដោយការទទួលខុសត្រូវ តាមរយៈវេទិកាប្រចាំឆ្នាំ នៅក្នុងទីក្រុងប៉ារីស

 Friday, 14 February 2025 14:13  |  681 times  |   Print  |   Email
  • Image Gallery
កម្ពុជារំលេចពីខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ប្រកបដោយការទទួលខុសត្រូវ តាមរយៈវេទិកាប្រចាំឆ្នាំ នៅក្នុងទីក្រុងប៉ារីស

(ប៉ារីស)៖ ឯកឧត្តម សោម​ ចំណាន​ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូត្រីភាគីចូលរួមកិច្ចពិភាក្សាតុមូលសម្រាប់អ្នកធ្វើគោលនយោបាយ និងវេទិកា ស្តីពី ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ប្រកបដោយការទទួលខុសត្រូវ កាលពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ វេទិកានេះមានការចូលរួមដោយតំណាងរដ្ឋាភិបាលនៃបណ្តាប្រទេសដែលជាសមាជិកអង្គការ OECD, តំណាងរដ្ឋាភិបាលនៃប្រទេសដែលផ្គត់ផ្គង់ផលិតផលវាយនភ័ណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ទៅទីផ្សារអឺរ៉ុប, ក្រុមហ៊ុនអ្នកបញ្ជាទិញ, តំណាងនិយោជក, តំណាងសហជីព, អង្គការអន្តរជាតិ, និងអ្នកសិក្សាស្រាវជ្រាវ។ 

 

វេទិកានេះមានគោលបំណងពិភាក្សាអំពីការពង្រឹងការបញ្ជាទិញ និងការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌកាត់ដេរ ប្រកបដោយការទទួលខុសត្រូវ ដោយផ្តោតលើការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិការងារ និងការការពារបរិស្ថានប្រកបដោយចីរភាព ស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីអាជីវកម្ម និងសិទ្ធិមនុស្ស (UN Guiding Principles on Business and Human Rights), គោលការណ៍ណែនាំរបស់អង្គការ OECD ស្តីពីការពិនិត្យអនុលោមភាពខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង (OECD Due Diligence Guidance for Responsible Supply Chains in the Garment and Footwear Sector), ព្រមទាំងច្បាប់ស្តីពីការពិនិត្យអនុលោមភាពនៃអាជីវកម្មប្រកបដោយនិរន្តភាពនៃសហភាពអឺរ៉ុប (EU’s Corporate Sustainability Due Diligence Directive-CSDDD)។ 

 

នៅក្នុងបទអន្តរាគមន៍នៃវេទិកានេះ ឯកឧត្តម សោម ចំណាន បានរំលេចពីភាពលេចធ្លោរបស់កម្ពុជាក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវតាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់លក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ, ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO BFC) ដែលត្រូវបានយកធ្វើជាគំរូនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត, ការគោរពនិងលើកកម្ពស់សិទ្ធិរបស់អង្គការវិជ្ជាជីវៈកម្មករនិយោជិត និងនិយោជក, ការពង្រឹង និងពង្រីកការគាំពារសង្គមដល់កម្មករនិយោជិត និងអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម,​ ការបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់, ការការពារសុខភាព សុវត្ថិភាពការងារ, ការប្រកួតប្រជែង “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”, ការដាក់ឱ្យអនុវត្តយន្តការធ្វើបណ្តឹងអនាមិក និងជាពិសេសការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលមានគោលបំណងដូចគ្នានឹងច្បាប់ CSDDD របស់សហភាពអឺរុប ជាដើម។ 

 

ឆ្លៀតក្នុងឱកាសនោះ ប្រតិភូក៏បានជួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុនអ្នកបញ្ជាទិញធំៗមួយចំនួន ដូចជា PVH,​ H&M, ASOS, Primark, Tchibo ផងដែរ។ អ្នកបញ្ជាទិញនីមួយៗសុទ្ធតែបង្ហាញការពេញចិត្តក្នុងការដាក់ការបញ្ជាទិញនៅកម្ពុជា និងសន្យាថានឹងបង្កើនការបញ្ជាទិញបន្ថែមទៀតតាមរយៈការចុះកិច្ចព្រមព្រៀងមួយដែលធានាពីការបង្កើនការបញ្ជាទិញពីកម្ពុជា ដោយសារកម្ពុជាមានការគោរពលក្ខខណ្ឌការងារ៕

 

#MLVT #HENGSour

Image Gallery

{gallery}3064{/gallery}

Contacts

   023 884 375

   1297 / 1286

   855 23 884 376

   This email address is being protected from spambots. You need JavaScript enabled to view it.

  Building 3, Russian Federation Blvd., Toek Laak I,
       Toul Kork, Phnom Penh

About Us

Links

National Employment Agency

National Social Security Fund (NSSF)

National Council For Minimum Wage

Tranining Program 1.5M

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.