Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • សេចក្តីសម្រេច
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • កម្រងលិខិតបទដ្ឋានគតិយុត្ត
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងទីផ្សារការងារ

 អង្គារ, 27 តុលា 2026 17:13  |  98 ដង  |   បោះពុម្ព  |   Email
  • វិចិត្រសាល
ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងទីផ្សារការងារ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតី​ជាមួយលោក Reto Grüninger នាយកផ្នែកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ក្នុងពិធីបើក "វគ្គបណ្តុះបណ្តាលគ្រូបង្គោល TVET ស្តីពីការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ" ក្រោមកម្មវិធី "មុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា" ដំណាក់កាលទី៣ (DEY III)។ ពិធីនេះមានការចូលរួមពីលោក សុខ ណារិន តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប។

 

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានគោលបំណងពង្រឹងចំណេះដឹង និងជំនាញរបស់គ្រូបង្គោល និងគ្រូបង្រៀនផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម។ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន TVET និងសហគ្រាស ដើម្បីធានាថា ការបណ្តុះបណ្តាលផ្តល់នូវចំណេះដឹង និងជំនាញជាក់ស្តែងស្របតាមតម្រូវការទីផ្សារការងារ។

 

លោកជំទាវបានបញ្ជាក់ថា ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ មិនត្រឹមតែជួយការពារអ្នកប្រើប្រាស់ និងធានាគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យ បង្កើនផលិតភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ ការពង្រឹងជំនាញក្នុងវិស័យនេះ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាព ព្រមទាំងរួមចំណែកបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបានណែនាំឱ្យគ្រូបង្គោល និងសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការសិក្សា ពិភាក្សា និងចែករំលែកបទពិសោធ ព្រមទាំងចំណេះដឹងពីការអនុវត្តជាក់ស្តែងនៅតាមគ្រឹះស្ថាន និងកន្លែងធ្វើការរៀងៗខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីវគ្គបណ្តុះបណ្តាលនេះ។ លោកជំទាវក៏បានជំរុញឱ្យសិក្ខាកាមយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តក្នុងការបំពេញការងារ និងបន្តចែករំលែកដល់សហការី សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET នៅកម្ពុជា។

 

ក្នុងឱកាសនេះ លោក Reto Grüninger តំណាង SDC និងលោក សុខ ណារិន តំណាង UNIDO ​បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម និងទីផ្សារការងារ។ តំណាងទាំងពីរក៏បានបង្ហាញពីការបន្តគាំទ្រដល់ការអនុវត្តកម្មវិធី DEY III ជាពិសេសការពង្រឹងសមត្ថភាពគ្រូបង្គោល TVET ការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងរួមចំណែកបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា៕

#MLVT #HENGSour

វិចិត្រសាល

Click to enlarge image o_1k5udng3m1c8h15hcu4ku2211lsp.jpeg
Click to enlarge image o_1k5udng3m1ekk15glimp1ni214t9o.jpeg
Click to enlarge image o_1k5udng3m8pf1rki1nef1n148vbj.jpeg
Click to enlarge image o_1k5udng3m110t1ci316cu1pqi1qalq.jpeg
Click to enlarge image o_1k5udng3m12631kv0rhi1oh182sr.jpeg
Click to enlarge image o_1k5udng3mapngrm1kql2191pptm.jpeg
Click to enlarge image o_1k5udng3mcokdeg10a61r4n1tg2l.jpeg
Click to enlarge image o_1k5udng3miia1kdq5601hg1739k.jpeg
Click to enlarge image o_1k5udng3mms51t4re4st2ia0gn.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/26-%E1%9E%A2%E1%9E%94%E1%9F%8B%E1%9E%9A%E1%9F%86%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%85%E1%9F%92%E1%9E%85%E1%9F%81%E1%9E%80%E1%9E%91%E1%9F%81%E1%9E%9F-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B7%E1%9E%87%E1%9F%92%E1%9E%87%E1%9E%B6%E1%9E%87%E1%9E%B8%E1%9E%9C%E1%9F%88/3850.html#sigProIdc943070e59

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌដថសទួលគោក

 

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.