Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2952

ឯកឧត្តម ហេង សួរ ស្វាគមន៍មជ្ឈមណ្ឌលអាស៊ាន-ចិន ចំពោះកិច្ចសហប្រតិបត្តិការជាមួយ គ្រឹះស្ថាន TVET នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នា

 សុក្រ, 06 ធ្នូ 2024 22:23  |  536 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ស្វាគមន៍មជ្ឈមណ្ឌលអាស៊ាន-ចិន ចំពោះកិច្ចសហប្រតិបត្តិការជាមួយ គ្រឹះស្ថាន TVET នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នា
(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នាល្ងាចថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនមកកាន់កម្ពុជានាពេលនេះ ដោយឯកឧត្តមសង្ឃឹមថា គណៈប្រតិភូចិនដែលរួមមានទាំងតំណាងនៃស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសជាច្រើនផ្សេងៗគ្នាមកពីប្រទេសចិនផងនោះ នឹងស្វែងយល់កាន់តែច្បាស់ពីឱកាសនៃកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET នៅកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់មជ្ឈមណ្ឌលអាស៊ាន-ចិន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់ចិន ពិនិត្យមើលសក្តានុពលរបស់គ្រឹះស្ថាន TVET របស់កម្ពុជាដើម្បីសហការគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នាតាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្លាស់ប្តូរសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាលបន្ថែមដល់គ្រូបច្ចេកទេសកម្ពុជា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាជាដើម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្លឹងឃើញថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិននៅតែមានសក្តានុពលខ្លាំងក្នុងការជួយអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។ 

ជាការឆ្លើយតប ឯកឧត្តម Shi Zhongjun បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីសិក្សារួមគ្នា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាផងដែរ។ ទន្ទឹមនេះ ក្នុងនាមមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកឧត្តមសូមអញ្ជើញក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីស្វែងយល់ពីឱកាសរួមគ្នាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕

#MLVT #HENGSour #TVET

Image Gallery

{gallery}2952{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.