Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2810

ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត

 ពុធ, 04 កញ្ញា 2024 19:50  |  1515 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគតដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដែលជាសមាជិក។  

 

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា កិច្ចប្រជុំគឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក និងទិសដៅអនុវត្តការងារបន្តដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតឱ្យស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល។ 

 

សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត(SFESDP) មានទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣ រួមមាន ជំនាញវិស្វកម្មឧស្សាហកម្ម(Industrial Engineering) បច្ចេកវិទ្យាម៉ាស៊ីន(Machining Technology) និងតបណ្តាញ/សរសេរកម្មវិធីព័ត៌មានវិទ្យា (IT Networks/Programming)។ បន្ថែមពីនេះ កម្មវិធីនឹងជួយប្រែក្លាយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលត្រូវបានជ្រើសរើសឱ្យក្លាយទៅជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឈានមុខគេនៅកម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកបច្ចេកទេសដែលមានគុណភាពខ្ពស់ ក្នុងវិស័យអាទិភាពដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការបច្ចេកវិទ្យា និងឧស្សាហកម្ម៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2810{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.