Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2787

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលពីការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង

 សុក្រ, 16 សីហា 2024 19:49  |  744 times  |   Print  |   Email
  • Image Gallery
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលពីការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានអញ្ជើញជាអធិបតីបិទកម្មវិធីបណ្ដុះបណ្ដាលស្ដីពី«ការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅសណ្ឋាគារហ្គោលឌិន ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤។

 

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវស្ថេរភាពនៃការអភិវឌ្ឍ ហើយមិនទុកនរណាម្នាក់ចោល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា (BEC) ដែលជាស្ថាបនិកយុទ្ធសាស្រ្តចតុកោណដែលបានកែប្រែមុខមាត់កម្ពុជាពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម។

នៅក្នុងបេសសកម្មដ៏សំខាន់នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន បាននិងកំពុងបន្តជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាប្រទេសមានប្រាប់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ទន្ទឹមនឹងបេសកកម្មនេះ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ត្រូវបានដាក់ចេញនៅក្នុងអំឡុងពេលរាជរដ្ឋាភិបាល និតិកាលទី៧នេះ ហើយត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ជាពិសេសរាជរដ្ឋាភិបាល កំពុងផ្ដោតទៅលើការអភិវឌ្ឍគុណភាពធនធានមនុស្ស ក៏ដូចជាគុណភាព សមត្ថភាពវិស្វករដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍស្ថេរភាពសេដ្ឋកិច្ចសង្គម។

 

ឯកឧត្តមមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករបស់អាស៊ាន (MRAs) ស្តីពីសេវាកម្មវិស្វកម្មដែលចុះហត្ថលេខាដោយឯកឧត្តម ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ានកាលពីឆ្នាំ ២០០៥ និងជាគំនិតផ្តួចផ្តើមស្របគ្នារបស់មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិស្វករ ដើម្បីឱ្យវឌ្ឍនភាពបច្ចេកវិទ្យារីកចំរើនបានឆាប់រហ័ស។

 

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កម្មវិធីបណ្តុះបណ្តាលទាំងនេះ សម្របតាមតម្រូវការវិវត្តន៍នៃឧស្សាហកម្មផ្សេងៗ ដោយធានាដល់តម្រូវការចាំបាច់ជំនាញវិស្វកររបស់យើងក្នុងការប្រកួតប្រជែងសម្រាប់យុគសម័យនៃឧស្សាហូបនីយកម្ម និងការផ្លាស់ប្តូររចនាសម្ព័ន្ធ។ តាមរយៈការជំរុញការសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់នេះ ក្រសួងមានការប្តេជ្ញាចិត្តក្នុងការកសាងវិស្វករដែលមានភាពធន់ និងជំនាញជាន់ខ្ពស់ដែលអាចសម្របខ្លួនទៅនឹងទិដ្ឋភាពបច្ចេកវិទ្យាដែលកំពុងវិវឌ្ឍន៍តាមរយៈការពង្រីកកម្លាំងការងារវិស្វកម្មចល័តក្នុងតំបន់។

 

នៅក្នុងកម្មវិធីនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វិស្វកម្មគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី ដើម្បីជំរុញការអភិវឌ្ឍសង្គម និងរក្សាតម្លៃវប្បធម៌។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យគណៈវិស្វករកម្ពុជា បន្តប្រមូលធនធានបន្ថែមទៀត ដើម្បីបង្កើតឱកាសផ្សេងៗទាក់ទងនឹងកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពវិស្វករ លើកកម្ពស់វិជ្ជាជីវៈ និងរីកចម្រើនៃឧត្តមភាព៕

 

#MLVT #HENGSour

Image Gallery

{gallery}2787{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.