Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2753

ក្រសួងការងារចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញជាមួយរដ្ឋាភិបាលជប៉ុន

 សុក្រ, 02 សីហា 2024 11:12  |  901 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញជាមួយរដ្ឋាភិបាលជប៉ុន

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពីកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង។ 

 

ឯកសារអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតំណាងដោយ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន តំណាងដោយលោក UCHINO Tomohiro នាយករងទទួលបន្ទុកការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រៅប្រទេសនៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន។ 

 

ឯកឧត្តម ប៉ុក ប៉ាន់ បានថ្លែងថា កម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ (SESPP)នេះ មានគោលបំណងលើកកម្ពស់ និងការផ្ទេរចំណេះដឹង ស្តីពី“ការធ្វើតេស្ត និងការផ្តល់វិញ្ញាបនបត្រជំនាញ” និង “វិធីសាស្ត្រប្រកួតប្រជែងជំនាញ” របស់ប្រទេសជប៉ុន ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលសម្រាប់កម្មករជំនាញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តំបន់អាស៊ី។ 

 

ទន្ទឹមនេះ ឯកឧត្តម សង្ឃឹមថាគម្រោងនេះនឹងជួយឱ្យការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) របស់កម្ពុជាអាចផលិតអ្នកបច្ចេកទេសមានគុណភាពខ្ពស់ ដែលអាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការក្នុងឧស្សាហកម្មនាពេលបច្ចុប្បន្ន និងអនាគត។ 

 

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលដៅសម្រាប់ឆ្នាំ២០២៤ នៃការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ  គឺផ្តោតទៅលើការធ្វើតេស្តជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលចំនួនបី គឺ÷ 

(១)ការថែទាំប្រព័ន្ធអគ្គិសនី

(២)ការចែកចាយថាមពល និងការដំឡើងបន្ទះត្រួតពិនិត្យ

(៣)ការភ្ជាប់បណ្តាញNetwork។

 

លោក UCHINO Tomohiro រំពឹងថា គោលដៅរួមនៃគម្រោងនេះនឹងគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស “ការប្រកួតប្រជែងជំនាញ” និង “តេស្តជំនាញ” នៅកម្ពុជា។ ជាពិសេស អ្នកវាយតម្លៃនឹងទទួលបានការទទួលស្គាល់  និងចូលរួមប្រគួតប្រជែងជំនាញថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2753{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.