Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

Simple Image Gallery Pro Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

Simple Image Gallery Notice: Joomla's /cache folder is not writable. Please correct this folder's permissions, clear your site's cache and retry.

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធីកាត់សក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករ និងពលរដ្ឋជាង៥០០នាក់នៅសង្កាត់ចោមចៅ៣

 អាទិត្យ, 28 កក្កដា 2024 14:47  |  876 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធីកាត់សក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករ និងពលរដ្ឋជាង៥០០នាក់នៅសង្កាត់ចោមចៅ៣

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកកម្មវិធីកាត់សក់ និងសម្រស់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

 

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋជាទូទៅក្នុងមូលដ្ឋាននាពេលនេះ គឺជាផ្នែកមួយនៃការគិតគូនិងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជាការកាត់បន្ថយចំណាយរបស់បងប្អូនប្រជាពលរដ្ឋមួយផ្នែក ហើយកម្មវិធីនេះ ក៏ជាការបង្ខិតទំនាក់ទំនងរវាងមន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែស្និទ្ធស្នាល និងជិតស្និទ្ធបន្ថែមមួយកម្រិតទៀត។ 

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណក្រុមការងារអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ និងខណ្ឌ ក្រុមការងារក្រសួង ក្រុមយុវជន និងក្រុមការងារមិត្តយើង រួមជាមួយអ្នកពាក់ព័ន្ធផ្សេងៗទៀតដែលបានធ្វើឱ្យកម្មវិធីកាត់សក់ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋនៅមូលដ្ឋានសម្រេចបានជោគជ័យ។ 

 

កម្មវិធីនេះជាផ្នែកមួយនៃកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង ធ្វើឡើងជារៀងរាល់ខែជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនកម្មករនិយោជិតដើម្បីទទួលបានការកាត់សក់ និងការថែរក្សាសម្រស់ដោយឥតគិតថ្លៃ ជាមួយនឹងជាងសុទ្ធតែចំណានៗចំនួន៦៥រូប។

 

សូមបញ្ជាក់ថា ក្រៅពីទទួលបានការកត់សក់ និងថែរក្សាសម្រស់រួចហើយនោះ អ្នកចូលរួមទាំងអស់ក៏មានឱកាសទទួលបានព័ត៌មានរបស់ក្រសួងដែលផ្សព្វផ្សាយពីឱកាសការងាររាប់ម៉ឺនកន្លែង ព័ត៌មានស្តីពីការសិក្សាជំនាញបច្ចេកទេស វិជ្ជាជីវៈដោយឥតគិតថ្លៃ និងព័ត៌មានស្តីពីរបបសន្តិសុខសង្គមដែលសុទ្ធសឹងតែជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលបានដាក់ចេញដែលជាការគិតគូរនាំយកប្រយោជន៍ជូនប្រជាពលរដ្ឋដល់មូលដ្ឋានតែម្តង៕

 

#MLVT #HENGSour

Image Gallery

{gallery}2743{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.