Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2718

កម្មវិធី១,៥លាននាក់៖ ពលរដ្ឋមកពីគ្រួសារក្រីក្រពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

 សុក្រ, 12 កក្កដា 2024 12:09  |  903 times  |   Print  |   Email
  • Image Gallery
កម្មវិធី១,៥លាននាក់៖ ពលរដ្ឋមកពីគ្រួសារក្រីក្រពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

(ភ្នំពេញ)៖ សិក្ខាកាមមកពីគ្រួសារខ្វះខាតដែលកំពុងសិក្សានៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃអោយមកចុះឈ្មោះចូលរៀន។

 

អ្នកស្រី ឡូញ ចាន់បុផ្ផា ជាសិក្ខាកាមនៃជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បានបង្ហាញប្រាប់ថាកម្មវិធីនេះបានជួយសម្រួលគាត់បានច្រើន ដោយមិនត្រឹមតែផ្តល់ជាចំណេះដល់គាត់ប៉ុណ្ណោះទេ តែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល) បន្ថែមទៀតផងចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។

 

ចំណែកឯ កញ្ញា សៅ ស្រីពៅ ជាសិក្ខាកាមជំនាញសំអាងកាយ នៃវិទ្យាស្ថានដដែលបានចែករំលែកស្រដៀងគ្នាថានៅវិទ្យាស្ថានក៏មានផ្តល់ជាកន្លែងស្នាក់នៅដែលអាចសម្រួលដល់សិស្សដែលមកពីខេត្ត និងខ្វះកន្លែងស្នាក់នៅផងដែរ ខណ:ដែលនៅកន្លែងសិក្សាមួយចំនួនមិនមានការផ្តល់ជូនកន្លែងស្នាក់នៅដូចវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍នេះទេ។

 

លើសពីនេះ កញ្ញា យ៉ែម ស្រីទូច ជាសិក្ខាកាមនៃជំនាញសំអាងកាយដែរនោះ ក៏បានសម្តែងការពេញចិត្តជាមួយកម្មវិធីសិក្សាឥតគិតថ្លៃនេះ ព្រោះថាសាលាមានគ្រូបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមាននូវឧបករណ៍អនុវត្តន៍គ្រប់គ្រាន់។

 

បន្ថែមពីនេះ កញ្ញា អោ ធីតា ជាសិក្ខាកាមនៃជំនាញដុតនំ នៃវិទ្យាស្ថានដដែលនេះបានលើកទឹកចិត្តសិស្សដែលខ្វះលទ្ធភាពក្នុងការសិក្សានៅសាលាដែលមានការបង់ប្រាក់ អោយមកសិក្សានៅវិទ្យាស្ថាននេះទៅតាមជំនាញដែលវិទ្យាស្ថានមាន និងចំណូលចិត្តផងដែរ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2718{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.