Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2618

វិទ្យាស្ថានNPIC ប្រារព្ឋខួប១៩ឆ្នាំ ជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា

 ព្រហស្បតិ៍, 16 ឧសភា 2024 17:54  |  1025 times  |   Print  |   Email
  • Image Gallery
វិទ្យាស្ថានNPIC ប្រារព្ឋខួប១៩ឆ្នាំ ជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធខួបលើកទី១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថាន ដែលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកទេសគ្រប់កម្រិតជូនសង្គមជាតិ។ កម្មវិធីនេះមានការចូលរួមក្រោមអធិបតីភាពឯកឧត្តមប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីជាន់ខ្ពស់របស់ក្រសួងជាច្រើនរូប និងសិស្ស-និស្សិត រួមទាំងអ្នកចូលរួមសរុបប្រមាណ៦ពាន់នាក់។ 

 

ថ្លែងទៅកាន់អង្គពិធីឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងអំឡុងពេល១៩ឆ្នាំមកនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាវិទ្យាស្ថានឈានមុខមួយលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសគ្រប់កម្រិតដែលត្រូវបានសហគមន៍ជាតិ និងអន្តរជាតិបានទទួលស្គាល់។

 

ឯកឧត្តមបណ្ឌិត ប៊ុន ភារិន លើកឡើងថា៖ “ថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានរៀបចំខួបអនុស្សាវរីយ៍គម្រប់១៩ឆ្នាំ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ វិទ្យាស្ថានបានកំណត់ទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន គឺធ្វើឱ្យទៅជាវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសគំរូ ដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីស្នេហាជាតិមាតុភូមិ និងរួមចំណែកអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកទេស និងសង្គម”។  

 

ក្រៅពីនេះ ឯកឧត្តមប្រធានវិទ្យាស្ថានបានរំលឹកពីប្រវត្តិនៃការកសាងវិទ្យាស្ថានដ៏ទំនើបមួយនេះដោយអះអាងថាចំណងដៃនៃទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង។ 

 

ឯកឧត្តមបណ្ឌិត ប៊ុន ភារិនព បន្តថា៖ “វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាផ្លែផ្កាដ៏ត្រចះត្រចង់មួយ នៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១១ហិចតា ចំណាយអស់ទឹកប្រាក់ប្រមាណ៣២លានដុល្លារអាមេរិក។ ក្នុងនោះមាន២៨លានដុល្លារអាមេរិកជាកម្ចីសម្បទានរបស់សាធារណៈរដ្ឋកូរ៉េ និង៤លានដុល្លារជាប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា”។ 

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យដំណើរការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ លើផ្ទៃដីចំនួន១១ហិកតាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយនឹងសិស្សានុសិស្សចូលសិក្សាដំបូងប្រមាណ២០០នាក់ ប៉ុន្តែបច្ចុប្បន្នវិទ្យាស្ថានកំពុងបណ្តុះបណ្តាលសិស្ស និងនិស្សិតប្រមាណ៧ ០០០នាក់។ 

 

ក្រៅពីពិធីគម្រប់ខួប១៩ឆ្នាំ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏មានប្រាព្ឋពិព័រណ៍ការងារដោយមានកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង»ផងដែរ៕

 

#MLVT #HENGSour #TVET

Image Gallery

{gallery}2618{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.