Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2489

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលលើជំនាញផ្នែកកំបោរក្នុងវិស័យសំណង់

 អង្គារ, 19 មីនា 2024 19:28  |  1019 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលលើជំនាញផ្នែកកំបោរក្នុងវិស័យសំណង់

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការងារកំបោរក្នុងវិស័យសំណង់ដែលជាកិច្ចសហការរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញកំបោរក្នុងវិស័យសំណង់នេះ នឹងផ្តល់ឱកាសដល់សិក្ខាកាមឱ្យមានជំនាញផ្នែកកំបោរលក្ខណៈស្តង់ដា ហើយក៏ជាឱកាសនៃការទទួលបានការងារក្នុងក្រុមហ៊ុនជីបម៉ុងដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជាផងដែរ។

 

តាមរយៈកិច្ចសហការជាមួយវិស័យឯកជននេះ គឺជាភាពជាក់ស្ដែងមួយនៃកិច្ចសហការរួមគ្នាក្នុងការជំរុញការអនុវត្ត និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាចំណែកមួយដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់វិស័យឯកជនក្នុងការចូលរួមកសាង និងកៀរគរធនធានមនុស្សផ្នែកបច្ចេកទេស តាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលកិច្ចការបណ្តុះបណ្តាលនេះ ក៏បានឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

សម្រាប់កិច្ចសហការនេះ សិក្ខាកាមសរុប៦៦នាក់ នឹងត្រូវបណ្តុះបណ្តាល លើជំនាញកំបោរនៃវិស័យសំណង់ សម្រាប់ដំណាក់កាលទី១ ហើយដំណាក់កាលទី២, ៣, និង៤ នឹងបន្តអនុវត្តទៅតាមភាពជាក់ស្តែង។

ជាមួយនឹងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសិស្សានុសិស្សខិតខំរៀនសូត្រឱ្យបានល្អទាំងជំនាញបច្ចេកទេស និងឥរិយាបទនៃការធ្វើការ រួមទាំងជំនាញទំនាក់ទំនងព្រោះថាជីវិតការងារទាមទារទាំងចំណេះជំនាញ និងឥរិយាបទការងារ និងការប្រាសស្រ័យទាក់ទងគ្នា៕

 

#MLVT #HENGSour

Image Gallery

{gallery}2489{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.