Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2418

ឯកឧត្តម ហេង សួរ ជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើការបណ្តុះបណ្តាលក្នុងអាណត្តិថ្មី

 ព្រហស្បតិ៍, 25 មករា 2024 11:03  |  1294 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើការបណ្តុះបណ្តាលក្នុងអាណត្តិថ្មី

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ។ 

 

ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តម ហេង សួរ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន ដឹកនាំដោយលោកបណ្ឌិត ណុប នរិន្ទធ្វើឡើងនៅទីស្តីការក្រសួង។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមាគមពីតួនាទីជាអាទិភាពរបស់ក្រសួងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីបង្កើតកម្លាំងពលកម្មជំនាញក្នុងទីផ្សារការងារកម្ពុជាដែលកំពុងមានភាពទូលំទូលាយទាមទារឱ្យវិស័យឯកជនចូលរួម ជាពិសេសវិទ្យាស្ថានដែលធ្លាប់បណ្តុះបណ្តាលជំនាញឯកទេសនេះផងដែរ។ 

 

ជាការឆ្លើយតបខាងសមាគម បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ហើយបានយល់យ៉ាងច្បាស់ពីគោលនយោបាយជាអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះ។  

មុននឹងបញ្ចប់ ឯកឧត្តម ហេង សួរ បានអះអាងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយបណ្តុះបណ្តាលគ្រូបង្គោលរបស់វិស័យឯកជនលើជំនាញចាំបាច់ណាមួយដែលសមាគមត្រូវការដើម្បីបំពេញ និងបង្កើនសមត្ថភាពបន្ថែម៕

 

#MLVT #HENGSour

Image Gallery

{gallery}2418{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.