Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2400

ឯកឧត្តម ងុយ រិទ្ធ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពង្រឹងសមត្ថភាពដល់ជំនួយការថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»

 ព្រហស្បតិ៍, 11 មករា 2024 16:55  |  1132 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ងុយ រិទ្ធ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពង្រឹងសមត្ថភាពដល់ជំនួយការថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»

ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពង្រឹងសមត្ថភាពដល់ជំនួយការថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» រៀបចំដោយវិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានសហការរៀបចំទ្បើង ក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីដែល កំពុងបំពេញការងារជាជំនួយការ ថ្នាក់ដឹកនាំនៃក្រសួងការងារ  និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយល់ដឹងអំពីបែបបទរដ្ឋបាល ប្រភេទលិខិតរដ្ឋបាល និងលំហូរការងារនៅក្នុងក្រសួង ព្រមទាំងចំណេះដឹងទូទៅពាក់ព័ន្ធ និងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រចាំថ្ងៃ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយភាពម្ចាស់ការ បុរេសកម្ម  និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាប្រសិទ្ធិភាព និងនិរន្តរភាពការងារជូនថ្នាក់ដឹកនាំរបស់ខ្លួន។

 

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ងុយ រិទ្ធ ក៏បានផ្តល់អនុសាសន៍ និងមានមតិផ្តាំផ្ញើមួយចំនួនដល់សិក្ខាកាមត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តក្នុងការងារប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ សិក្ខាកាមត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ច តួនាទីភារកិច្ច និងវិន័យឱ្យបានត្រឹមត្រូវ និងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងខិតខំបំពេញការងាររួមសាមគ្គីគ្នា និងគោរពអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ប្រកាន់នូវគោលជំហរជាជំនួយការល្អ និងមានសមត្ថភាព ដើម្បីចូលរួមបំពេញបេសកកម្មការងាររបស់ថ្នាក់ដឹកនាំរបស់ខ្លួនប្រកបដោយជោគជ័យ៕

 

#MLVT #HENGSour

Image Gallery

{gallery}2400{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.