Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2322

ក្រសួងការងារបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ដើម្បីត្រៀមបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ១.៥លាននាក់

 ព្រហស្បតិ៍, 26 តុលា 2023 16:46  |  1184 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ដើម្បីត្រៀមបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ១.៥លាននាក់

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

វគ្គវិក្រឹតការនេះគឺជាវគ្គទី១ដែលបណ្តុះបណ្តាលគ្រូឧទ្ទេសចូលរួមប្រមាណ២៤៨នាក់ មកពីសាលាបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វគ្គវិក្រឹតការនេះធ្វើឡើងដើម្បីពង្រឹងនិងពង្រីកចំណេះដឹង និងជំនាញរបស់គ្រូឧទ្ទេសឱ្យកាន់តែស៊ីជម្រៅតាមជំនាញនីមួយៗ ជាពិសេសមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ម៉ូឌុលតាមជំនាញក្នុងការផ្ទេរចំណេះដឹង និងជំនាញដល់សិក្ខាកាម សិស្ស និស្សិតឱ្យមានកម្រិតស្តង់ដារជាក់លាក់ច្បាស់លាស់។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកដល់គ្រូឧទ្ទេសអំពីដើមចមនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនេះថាជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចទទួលបាននូវជំនាញច្បាស់លាស់ ដើម្បីអាចទទួលបានឱកាសការងារសមរម្យ និងឆាប់រហ័សក្នុងទីផ្សារការងារ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះក៏ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលអាចចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស។ តាមរយៈការបណ្តុះបណ្តាលកម្រិតជាតិនេះ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

 

សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» នេះ នឹងចាប់ផ្តើមបណ្តុះបណ្តាលចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក្រសួងក៏នឹងបន្តវគ្គវិក្រឹតការជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពដល់គ្រូឧទ្ទេសទៅតាមនិយាមស្តង់ដារ ក្នុងគោលបំណងធានាការផ្ទេរចំណេះដឹង ជំនាញដល់យុវជនគោលដៅទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

#MLVT #TVET

Image Gallery

{gallery}2322{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.