Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2300

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ សហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រកាសគាំទ្រ និងស្នើសុំចូលរួមការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជាមួយរដ្ឋាភិបាល

 សុក្រ, 06 តុលា 2023 20:57  |  1698 times  |   Print  |   Email
  • Image Gallery
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ សហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រកាសគាំទ្រ និងស្នើសុំចូលរួមការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជាមួយរដ្ឋាភិបាល

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួង។ 

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី និងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានពិភាក្សាយ៉ាងផុលផុសស្តីពីចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលកំពុងក្លាយជាប្រធានបទចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈសាលាបណ្តុះបណ្តាលរបស់ក្រសួង បាននិងកំពុងបណ្តុះបណ្តាលដល់យុវជន និងសិស្សានុសិស្សដើម្បីបំពេញតម្រូវការរបស់ទីផ្សារការងារដ៏ទូលំទូលាយនៅកម្ពុជា។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ជូនគណៈប្រតិភូ ពីសារសំខាន់នៃការបណ្តុះបណ្តាលជំនាញកម្រិតបច្ចេកទេសទៅដល់ប្រជាពលរដ្ឋពេញកម្លាំងក្នុងទីផ្សារដែលមានស្រាប់ និងកម្លាំងយុវជនដែលត្រៀមនឹងចូលបម្រើក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់។ 

ក្រោយស្តាប់ការបង្ហាញពីចក្ខុវិស័យក្រសួងរួចមក ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានប្រកាសចង់ចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជម្រើសថ្មីបន្ថែមដល់សិស្សានុសិស្ស ឬយុវជនកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះដោយបន្ថែមលើសេវាកម្មអប់រំរបស់ខ្លួនដែលមានស្រាប់។ 

 

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងស្វាគមន៍ចំពោះបំណងរបស់វិស័យឯកជនក្នុងការចូលរួមគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីផ្តល់ជម្រើសបន្ថែមដល់សិស្សានុសិស្សទៅតាមឧបនិស្ស័យ និងជាការជួយជ្រោមជ្រែងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតីជាប្រមុខ ដើម្បីពង្រឹងវិស័យការងារ បង្កើតឱកាសការងារប្រកបដោយភាពទាក់ទាញ និងផលិតភាពខ្ពស់ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់ជាអាទិភាព។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់ពលរដ្ឋកម្ពុជាដែលពេញកម្លាំងក្នុងទីផ្សារ និងត្រៀមចូលទីផ្សារការងារ គឺជាសសរស្តម្ភដ៏សំខាន់មួយ ដើម្បីបំពេញចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអ្នកមាននៅឆ្នាំ២០៥០។ 

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីទាំងពីរ បានប្រកាសជួយគាំទ្រគ្នានិងពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើងដើម្បីវឌ្ឍនភាព និងការរីកចម្រើនរបស់សង្គមជាតិ៕

Image Gallery

{gallery}2300{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.