Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2164

រាជរដ្ឋាភិបាលកត់សម្គាល់ឃើញកម្មវិធីសិក្សាតាមអ៉ីនធើណិត BEEP ជាកម្មវិធីគំរូមួយសម្រាប់អ្នកបាត់ឱកាសសិក្សា ហើយចង់បន្តការសិក្សាវិញ

 អង្គារ, 16 ឧសភា 2023 12:35  |  1979 times  |   Print  |   Email
  • Image Gallery
រាជរដ្ឋាភិបាលកត់សម្គាល់ឃើញកម្មវិធីសិក្សាតាមអ៉ីនធើណិត BEEP ជាកម្មវិធីគំរូមួយសម្រាប់អ្នកបាត់ឱកាសសិក្សា ហើយចង់បន្តការសិក្សាវិញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូសហប្រតិបត្តិការបានបង្ហាញការកត់សម្គាល់ថា «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអ៊ីនធើណិត ហៅកាត់ថា BEEP» គឺជាកម្មវិធីគំរូមួយក្នុងការស្ដារបង្កើនចំណេះដឹង និងជំនាញបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់យុវជនដែលបាត់ឱកាសសិក្សា និងអ្នករវល់ការងារពុំមានពេលសិក្សាពេញលេញ។

 

នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការប្រឹក្សាការងារនិងការណែនាំសម្រាប់ថ្នាក់ដឹកនាំ និងអ្នកសម្របសម្រួលកម្មវិធី BEEP ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ ចាប់ពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៣ ជាមួយវត្តមានលោក សារដារ អ៊ូម៉ារ អាឡាំ (Sardar Umar Alam) ប្រធានអង្គការយូណេស្កូប្រចំាប្រទេសកម្ពុជា លោកស្រី ណាដ្យា អូតទីហ្កឺរ (Nadia Ottiger) អនុប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករងនៃអគ្គនាយកយុវជន តំណាងក្រសួងអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងការងារ និងក្រសួងអប់រំ។

 

គួរជម្រាបថា មណ្ឌលសិក្សា BEEP ដំបូងនៅកម្ពុជា ត្រូវបានបើកដំណើរការជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០១៩ ការអនុវត្តកម្មវិធីនេះដែរគឺបានពីការផ្ដល់មូលនិធិនិងគាំទ្រពីសំណាក់អង្គការយូណេស្កូប្រចាំនៅកម្ពុជា ទីភ្នាក់ងារស្វីស SDC ព្រមទាំងក្រុមហ៊ុនទូរស័ព្ទស្មាត ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាល និងកសាងសមត្ថភាពថ្មីៗបន្ថែមដល់យុវជនដែលបាត់បង់ឱកាសសិក្សា និងអ្នកដែលកំពុងបម្រើការងារនៅតាមសហគ្រាស-គ្រឹះស្ថានដែលពុំមានពេលវេលា ឬឱកាសសិក្សាបន្ត ហើយមានបំណងចង់បន្តការសិក្សា។

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ុក ប៉ាន់ បានលើកឡើងថា ជាមួយនឹងការវិវត្តនៃបច្ចេកវិទ្យារបស់សកលលោក ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលផ្ទាល់ ឬពីចម្ងាយ (Online) ដូចជាកម្មវិធី BEEP នេះជាដើម។ BEEP ផ្តល់ជូនការអប់រំដែលមានភាពបត់បែនតាមបែបឌីជីថលសម្រាប់យុវជនដែលបោះបង់ការសិក្សា ដើម្បីបញ្ចប់ការអប់រំមធ្យមសិក្សាបឋមភូមិសមមូលនឹងថ្នាក់ទី៩។ BEEP អាចសិក្សាបានតាមរយៈកុំព្យូទ័រ ឬស្មាតហ្វូនគ្រប់កាលៈទេសៈ ដែលមិនប៉ះពាល់ម៉ោងធ្វើការរបស់ពួកគេ។

 

ឯកឧត្តមបានបញ្ជាក់ថា «កម្មវិធីសិក្សា BEEP បានការជួយសម្របសម្រួលពិសេសមួយរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយឥឡូវនេះកម្មវិធីបានក្លាយជាកម្មវិធីគំរូសម្រាប់ក្រសួងទាំងពីរ»។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្នមណ្ឌលសិក្សា BEEP សរុបមានចំនួន២៤ទីតាំង ក្នុងនោះស្ថិតនៅក្រោមក្រសួងការងារចំនួន១២មណ្ឌល និងក្រោមក្រសួងអប់រំចំនួន១២មណ្ឌល ដែលមានសិស្សចុះឈ្មោះចូលរៀនសរុបចំនួន២,០០០នាក់ (ស្រី៦៧៧នាក់) សិស្សប្រឡងជាប់ជាស្ថាពរសរុបចំនួន៨៤៣នាក់ (ស្រី២៥០នាក់)។

 

បើតាមឯកឧត្តម ប៉ុក ប៉ាន់ ការបញ្ចប់វិញ្ញាបនបត្រ BEEP អាចឱ្យសិក្ខាកាមបង្កើនចំណេះដឹង និងអាចបន្តការសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងទទួលបានឱកាសការងារសមរម្យ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំដៃគូអភិវឌ្ឍន៍ ពិនិត្យលទ្ធភាពជួយដោះស្រាយសេវាអ៊ីនធើណិតឱ្យបានទូលំទូលាយ ជួយផ្តល់កុំព្យូទ័រលើតុ និងកុំព្យូទ័រចល័តបន្ថែម ដើម្បីសម្រួលដល់ការសិក្សារបស់សិស្ស ជួយពង្រឹងប្រព័ន្ធសិក្សារបស់កម្មវិធី BEEP កាន់តែល្អប្រសើរឡើង និងជួយគាំទ្រប្រឹក្សាណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធអំពីកម្មវិធី BEEP៕

Image Gallery

{gallery}2164{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.