Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2121

រដ្ឋមន្រ្តីការងារ មើលឃើញថា បច្ចុប្បន្ននេះអាណាព្យាបាលសិស្សស្ទើទាំងអស់ យកចិត្តទុកដាក់បញ្ជូនកូនចៅទៅសិក្សារៀនសូត្រ ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់

 ច័ន្ទ, 20 មីនា 2023 14:11  |  2748 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្រ្តីការងារ មើលឃើញថា បច្ចុប្បន្ននេះអាណាព្យាបាលសិស្សស្ទើទាំងអស់ យកចិត្តទុកដាក់បញ្ជូនកូនចៅទៅសិក្សារៀនសូត្រ ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ឱពុកម្តាយ ក៏ដូចជាអាណាព្យាបាលសិស្ស បានយកចិត្តទុកដាក់បញ្ជូនកូនចៅចូលសិក្សារៀនសូត្រ ដែលរូបភាពទាំងនេះ ពិតជាបង្កើតបាននូវវប្បធម៌ដ៏ល្អមួយ ជាមោទកភាពសម្រាប់ជាតិរបស់យើង ដែលកម្ពុជានឹងសំបូរធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ពិភពលោក។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង លើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យគណៈគ្រប់គ្រងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ 

ជាមួយនឹងនេះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានធ្វើការវិនិយោគលើប្រព័ន្ធអប់រំមួយនេះ ឱ្យមានការរីកចម្រើន ហើយបានពង្រីកវិសាលភាពនៅទូទាំងប្រទេស ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យអាទិភាពដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចំណែកវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានធ្វើការកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សឱ្យបានឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាផងដែរ។ 

ឯកឧត្តម ហេង វ៉ាន់ដា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលជានិច្ចកាលបានផ្តល់ឱកាសឱ្យខាងសមាគមចូលរួមពិភាក្សាការងារ ជាការផ្លាស់ប្តូរយោបល់ និងដោះស្រាយបញ្ហាមួយចំនួន។ ជាមួយនេះដែរ ខាងតំណាងសមាគមបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ពីប្រវត្តិ និងវឌ្ឍនភាពរបស់សមាគម ដោយបច្ចុប្បន្នសមាគមមានសមាជិកចំនួន ១២០គ្រឹះស្ថាន-សាលា ដោយបង្កើតឡើងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះយន្តការ និងសកម្មភាពនានារបស់សមាគម ដែលបានចូលរួមនៅក្នុងកិច្ចការងារយ៉ាងច្រើន ទាំងបុព្វហេតុរក្សាស្ថេរភាព និងសន្តិភាពរបស់កម្ពុជា។ ទន្ទឹមនេះ ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនដល់យុវជនចំនួន ១លាន ៥សែននាក់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ(TVET) ក្រោមឱវាទរបស់ក្រសួងការងារ ធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈនេះ ឱ្យមានគុណភាព ដើម្បីបង្កើតអាជីពសម្រាប់ខ្លួនផ្ទាល់ និងនៅតាមបណ្តារោងចក្រ សហគ្រាសផ្សេងៗដែលមានតម្រូវការ។

 

មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត អុិត សំហេង បានបញ្ជាក់ជូន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការកាន់តែល្អជិតស្និទ្ធបន្តទៀតជាមួយគ្នា ដើម្បីសម្រួលដល់ការលំបាក ដោះស្រាយនូវរាល់សំណូមពរនានាឱ្យបានកាន់តែប្រសើរ៕

Image Gallery

{gallery}2121{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.