Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ ពង្រឹងសមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់

 ច័ន្ទ, 18 ឧសភា 2026 19:12  |    Written by MLVT  |  54 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ ពង្រឹងសមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអធិការការងារក្នុងការត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់។

 

វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយវិទ្យាស្ថានជាតិការងារនែក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោងភាពជាដៃគូអង្គការអន្តរជាតិខាងការងារ-សាធារណរដ្ឋកូរ៉េ(ILO-Korea)។ 

 

វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ នេះ ផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ 

ទី១. ការកណត់គ្រោះថ្នាក់ការងារ និងហានិភ័យការងារក្នុងការដ្ឋានសំណង់

ទី២. បច្ចេកទេស និងនីតិវិធីធ្វើអធិការកិច្ចលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់

ទី៣. បង្ការគ្រោះថ្នាក់ការងារធ្លាក់ពីទីខ្ពស់ ឆក់ និងរលំអគារ

ទី៤. ការប្រើប្រាស់គ្រឿងម៉ាស៊ីន និងសម្ភារបរិក្ខារសាងសង់ប្រកបដោយសុវត្ថិភាព

ទី៥. សម្ភារការពារបុគ្គលសម្រាប់កម្មករសំណង់

ទី៦. ការវាយតម្លៃហានិភ័យ និងវិធានការគ្រប់គ្រងសុវត្ថិភាព និងសុខភាពក្នុងវិស័យសំណង់

ទី៧. ការធ្វើកំណត់ត្រា និងរបាយការណ៍នៃគ្រោះថ្នាក់ការងារ

ទី៨. ការធ្វើទំនាក់ទំនងជាមួយនិយោជក និងកម្មករនិយោជិត

និងទី៩. ការលើកកម្ពស់វប្បធម៌សុវត្ថិភាព និងសុខភាពការងារដល់កម្មករសំណង់។

 

អ្នកជំនាញខាងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមកពីសាធារណៈរដ្ឋកូរ៉េ ជាអ្នកបង្រៀនក្នុងវគ្គរយៈពេល៤ថ្ងៃនេះ។

 

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អធិការការងារ ក្នុងការធានាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងវិស័យសំណង់។ ក្នុងន័យនេះ អធិការការងារមិនត្រូវគ្រាន់តែដើរតួនាទីជាអ្នកពិនិត្យនិងចាប់កំហុសប៉ុណ្ណោះទេ តែក៏ត្រូវធ្វើជាអ្នកប្រឹក្សា និងជួយនិយោជក និងកម្មករសំណង់ឱ្យចូលរួមលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារផងដែរ។ ហេតុនេះ អធិការការងារត្រូវមានចំណេះដឹងបច្ចេកទេសផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា និងថែមទាំងត្រូវមានជំនាញពិតប្រាកដក្នុងការកំណត់អត្តសញ្ញាណគ្រោះថ្នាក់ការងារ ការវាយតម្លៃហានិភ័យ ការបង្ការគ្រោះថ្នាក់ការងារ ការទំនាក់ទំនង និងការដោះស្រាយបញ្ហា។

 

ឯកឧត្តមរដ្ឋលេខាធិការក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការចែករំលែកបទពិសោធ និងចំណេះដឹង ខណៈពេលដែលសេដ្ឋកិច្ចកាន់តែមានការរីកចម្រើន ហើយសំណង់នានាកាន់តែមានភាពទំនើប ការការពារសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតដែលធ្វើការនៅក្នុងការដ្ឋាន សំណង់គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

 

#MLVT #HENGSour


Click to enlarge image o_1jotg5kde1bqves1i0i1402vakj.jpeg
Click to enlarge image o_1jotg5kde1ctr1uolhe91le1anm.jpeg
Click to enlarge image o_1jotg5kde1jtj9ah1lvbmd91548n.jpeg
Click to enlarge image o_1jotg5kde1r6661qouj1eidqvep.jpeg
Click to enlarge image o_1jotg5kde1sf18a61rdh1b451nmik.jpeg
Click to enlarge image o_1jotg5kde7ob1s0nq71msi1jjoo.jpeg
Click to enlarge image o_1jotg5kde15ahuuk6s96rs66il.jpeg
Click to enlarge image o_1jotg5kde17p11nktleg1etqhoar.jpeg
Click to enlarge image o_1jotg5kden05p0eqg91o7fiqiq.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3649.html#sigProId2668d4a34f

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.