Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


ក្រសួងការងារ បង្ហាញពីកំណើនអ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥​ ធៀបនឹងឆ្នាំ២០២៤

 ព្រហស្បតិ៍, 26 កុម្ភៈ 2026 13:55  |    Written by MLVT  |  94 times  |   Print  |   Email
  • Image Gallery
ក្រសួងការងារ បង្ហាញពីកំណើនអ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥​ ធៀបនឹងឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះ វិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ ៣លាននាក់ និងសេវាកម្មប្រមាណ ៤,៩ លាននាក់។ 

 

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តី ក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីមានការកើនឡើងដល់ចំនួន ៤៦ ៦៤៩សហគ្រាស (កើន ១ ៨៥១) ដោយមានកម្មករនិយោជិតសរុបប្រមាណ ២,២លាននាក់ (កើន ៤០១,៤៧៩នាក់)។

ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់១២៩៧ ដោយមានអ្នកប្រចាំការ ៧ថ្ងៃ/សប្តាហ៍ និង២៤ម៉ោង/ថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំ សង្កាត់ របស់បងប្អូនអតីតពលករផ្ទាល់តែម្តង។ 

 

គិតត្រឹមឆ្នាំ២០២៥ នេះមានបងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ សរុបប្រមាណ ៦២ម៉ឺននាក់ បានទទួលការងារធ្វើ ដែលជាប្រែក្លាយបញ្ហាប្រឈមទៅជាការបំពេញតម្រូវការកម្លាំងពលកម្មក្នុងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

 

ការសម្រេចបាននូវលទ្ធផលការងារដែលទទួលបានការសាទរពីវិស័យឯកជន កម្មករនិយោជិត ប្រជាពលរដ្ឋ និងដៃគូនានារបស់ក្រសួងនាពេលនេះ ឯកឧត្តម ហេង សួរ បញ្ជាក់ថាគឺជាការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសកម្ម ខណៈក្រសួងបានផ្តល់នូវសេវាការងារជូនប្រជាពលរដ្ឋ វិស័យឯកជន និងបងប្អូនកម្មករនិយោជិត លើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មវិជ្ជាជីវៈ អនុលោមតាមច្បាប់ស្ដីពីការងារ, ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងអន្តរាគមន៍ដោះស្រាយកូដកម្ម បាតុកម្មក្នុងវិស័យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

តាមរយៈការសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងមានសត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និយោជក សហជីព កម្មករនិយោជិត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្នុងការធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែមានភាពរីកចម្រើន ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

 

ជារួមមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារមានលក្ខខណ្ឌការងារល្អប្រសើរ ក៏ដូចជាផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិត ទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព បើទោះជាក្នុងបរិការណ៍សកលលោកឆ្នាំ២០២៥ ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងគំហុក កម្ពុជាមិនត្រឹមតែឈរជើងយ៉ាងរឹងមាំក្នុងរលកនៃវិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវភាពធន់យ៉ាងមហិមា ចំពោះមុខការរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់យោធាថៃនៅតាមបណ្តោយព្រំដែន៕

#MLVT #HENGSour


Click to enlarge image o_1jicbs3v0f6d1f8nifs1ipe1nnh1d.jpeg
Click to enlarge image o_1jicbs3v0l871tfu6u5r91c0818.jpeg
Click to enlarge image o_1jicbs3v0mtbiqqniglv7f4pt.jpeg
Click to enlarge image o_1jicbs3v0po21cri1u0iukn1v81s.jpeg
Click to enlarge image o_1jicbs3v0tbg1jmd130eiap1r5011.jpeg
Click to enlarge image o_1jicbs3v0tvd1rov1ckr1lb8ii91a.jpeg
Click to enlarge image o_1jicbs3v0vm0rfvjr115gj1lfo17.jpeg
Click to enlarge image o_1jicbs3v01b4r1jm3o6s15ko1jje19.jpeg
Click to enlarge image o_1jicbs3v01bfl1pveqtqtmu1jkq1b.jpeg
Click to enlarge image o_1jicbs3v01e5c1u6ompl1jl8a7r12.jpeg
Click to enlarge image o_1jicbs3v01j3emp310sqqam18cq14.jpeg
Click to enlarge image o_1jicbs3v01qf21qpcvb577a1fvt16.jpeg
Click to enlarge image o_1jicbs3v01qfs1bg2159r4dp1k0lv.jpeg
Click to enlarge image o_1jicbs3v012e117ci1qt0102on1o15.jpeg
Click to enlarge image o_1jicbs3v012s83aar3tou1tbu13.jpeg
Click to enlarge image o_1jicbs3v014le17np19e1pjr1qno10.jpeg
Click to enlarge image o_1jicbs3v059b1rfiicht0a12stu.jpeg
Click to enlarge image o_1jicbs3v09teco1soi14aq1bmp1c.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%93%E1%9E%B7%E1%9E%9F%E1%9E%B8%E1%9E%91%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/3552.html#sigProIdffcf2f908f

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2026 Ministry of Labour and Vocational Training.