Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/2443

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការLABS ស្វែងរកកិច្ចសហការលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែប្រសើរបន្ថែម

 អង្គារ, 20 កុម្ភៈ 2024 18:03  |    Written by MLVT  |  1082 times  |   Print  |   Email
  • Image Gallery
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការLABS ស្វែងរកកិច្ចសហការលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែប្រសើរបន្ថែម

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emerald AM (អេមឺរ៉ល អំ) នាយកប្រចាំប្រទេសនៃអង្គការ The Life And Building Safety(LABS)ដែលជាអង្គការជំនាញលើផ្នែកសុវត្ថិភាពសម្រាប់កម្មករនិយោជិតក្នុងរោងចក្រសហគ្រាស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។ 

 

លោក Emerald AM បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណង និងទស្សនវិស័យនៃអង្គការរបស់ខ្លួនដែលជំរុញឱ្យកាន់តែប្រសើរ នូវស្តង់ដាប្រព័ន្ធសុវត្ថិភាព ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យជាពិសេសគ្រោះថ្នាក់អគ្គិភ័យក្នុងរោងចក្រសហគ្រាស។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីផែនការសកម្មភាពរបស់ក្រសួងក្នុងអាណត្តិទី៧ដែលបានផ្តល់សារសំខាន់ និងការយកចិត្តទុកដាក់ជាអាទិភាពលើសុវត្ថិភាពកម្មករនិយោជិតដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធានាពីសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។ 

 

បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបអង្គការLABS អំពីតួនាទី និងភារកិច្ចដាច់ដោយឡែកពីគ្នានៃក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះករណីសុវត្ថិភាពអគ្គិភ័យក្នុងរោងចក្រសហគ្រាសផងដែរ។ 

 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអង្គការLABS អាចបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយកដ្ឋានជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សា និងសិក្សាលម្អិតមើលពីលទ្ធភាពនៃកិច្ចសហការក្នុងគោលបំណងជំរុញលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតក្នុងរោងចក្រ សហគ្រាស ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដែលស្របទៅនឹងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូសម្រាប់ឧត្តមប្រយោជន៍ទៅដល់កម្មករនិយោជិតគ្រប់ៗរូប៕

 

#MLVT #HENGSour

Image Gallery

{gallery}2443{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.