Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កម្មវិធីប្រចាំឆ្នាំ
    • សន្និសីទសេដ្ឋកិច្ចការងារ
    • ពិព័រណ៍ការងារ និងផលិតភាពជាតិ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥

 ច័ន្ទ, 15 ធ្នូ 2025 18:26  |  83 times  |   Print  |   Email
  • Image Gallery
អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥

 

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ជាលើកទី២ ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

 

នាឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីសារសំខាន់នៃវេទិកានេះថា ជាឱកាសសម្រាប់ជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង សំដៅតម្រង់ទិសទស្សនវិស័យការងារឱ្យមានសង្គតិភាព ទៅនឹងការវិវត្តសេដ្ឋកិច្ចសង្គម។ 

 

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពី គោលបំណងចម្បងចំនួន៤ នៃសន្និសីទនេះ គឺដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង, កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍជំនាញ សម្រាប់និន្នាការសេដ្ឋកិច្ចថ្មី, កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងភាពជាដៃគូពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ 

 

ទន្ទឹមនោះ ឯកឧត្ដមក៏បានបញ្ជាក់ថា ក្រសួងបាននឹងកំពុងអនុវត្តវិធានការជាយុទ្ធសាស្ត្រដើម្បីធ្វើទំនើបកម្មទីផ្សារការងារដូចជា កំណែទម្រង់ TVET និង RPL ដែលជំរុញឱ្យ TVET ផ្តោតលើជំនាញសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ រួមមាន ជំនាញសេដ្ឋកិច្ចចក្រា (Circular Economy) ដូចជាការជួសជុល និងផលិតឡើងវិញ, ការគ្រប់គ្រងចំណាកស្រុក និងកំណែទម្រង់ច្បាប់, សន្តិសុខសង្គម និងការងារក្រៅប្រព័ន្ធ តាមរយៈ កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌  (Global Accelerator) (២០២៤-២០២៨) និងការជំរុញការកែលម្អរថយន្ត ដឹកកម្មករនិយោជិត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ព្រមទាំងប្តេជ្ញាលុបបំបាត់អំពើហិង្សា និងការបៀតបៀន ទាក់ទងនឹងយេនឌ័រនៅក្នុងកន្លែងការងារ ដើម្បីបង្កើន ផលិតភាព និងគុណភាពការងារ។

 

ថ្លែងក្នុងពិធីបើកសន្និសីទនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា សន្និសីទនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និងការបន្ស៊ីគោលនយោបាយជាតិ ព្រមទាំងបង្កើនសហថាមពល (Synergy) នៃការអនុវត្តនៅក្នុង "ជវភាពនៃប្រព័ន្ធតួអង្គតែមួយនៃទីផ្សារការងារ"។ 

 

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូទាំងអស់ ដែលបានរួមគ្នាខិតខំសម្រេចគោលដៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យផ្តោតសំខាន់លើការបង្កើត សហថាមពល (Synergy) និងបញ្ចូលទស្សនវិស័យ ការប្រមើលអនាគត (Foresight) ទៅក្នុងសសរស្តម្ភជាតិសំខាន់ៗដូចជា មុខរបរ និងការងារ, ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ទេសន្តរប្រវេសន៍ការងារ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តខិតខំផ្លាស់ប្តូររចនាសម្ព័ន្ធការងារឆ្ពោះទៅការពឹងផ្អែកលើពលករជំនាញមធ្យម និងខ្ពស់ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់សម្រាប់ការកសាងភាពធន់នៃទីផ្សារការងារ ពិសេសត្រៀមលក្ខណៈសម្រាប់ការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅឆ្នាំ ២០២៩។

 

សូមបញ្ជាក់ថា សន្និសីទថ្នាក់ជាតិនេះមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងស្ថានទូតនានា និងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍, តំណាងនិយោជក និងកម្មករនិយោជិត, ព្រមទាំង លោក លោកស្រី ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ សរុបប្រមាណ ៣៥០នាក់។

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1jcgsa8j5mlv1il143p83r1tb6l.jpeg
Click to enlarge image o_1jcgsa8j5nqi1b9fpkb19rtevmm.jpeg
Click to enlarge image o_1jcgsa8j51gjh165jtdv1hftgack.jpeg
Click to enlarge image o_1jcgsa8j511jf10ct8hs1kl9cvsh.jpeg
Click to enlarge image o_1jcgsa8j5130o1fao1p6jqu27k1n.jpeg
Click to enlarge image o_1jcgsa8j514251qpf1hl41n8b1efoj.jpeg
Click to enlarge image o_1jcgsa8j51972194vf3ms8p9di.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3449.html#sigProId3de0d794a8

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.