Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


វិទ្យាស្ថានជាតិការងារ បើកវគ្គបណ្តុះបណ្តាលពិសេស សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់ឆ្នាំ២០២៥

 អាទិត្យ, 07 កញ្ញា 2025 15:27  |  40 times  |   Print  |   Email
  • Image Gallery
វិទ្យាស្ថានជាតិការងារ បើកវគ្គបណ្តុះបណ្តាលពិសេស សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់ឆ្នាំ២០២៥

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលពិសេស សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ សម្រាប់ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីសិក្ខាកាមជាបុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស សរុបចំនួន ២៥៨នាក់។

 

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម ដល់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈ សំដៅលើកកម្ពស់អនុលោមភាពនៃការអនុវត្តច្បាប់ការងារ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងផលិតភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ិន ខេមរា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាអាទិភាព និងចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាល ស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាកម្មវិធីថ្នាក់ជាតិ សំដៅបន្តពង្រឹង និងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ បង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរឡើង ចៀសវាងបាននូវវិវាទការងារ ដែលអាចបង្កទៅជាកូដកម្ម បាតុកម្មតវ៉ាពីបងប្អូនកម្មករនិយោជិត ដោយសារតែការយល់ដឹង និងការបកស្រាយបទប្បញ្ញត្តិច្បាប់ការងារមិនទាន់មានសង្គតិភាព។

 

ទន្ទឹមនោះឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ស្វែងយល់លើមេរៀន លើកជាសំណួរបញ្ជាក់ជាមួយគ្រូឧទ្ទេស ដែលសុទ្ធតែជាមន្រ្តីមានចំណេះដឹងនិងបទពិសោធក្នុងវិស័យការងារ ហើយពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវបន្តសហការជិតស្និទ្ធជាមួយមន្រ្តីជំនាញក្រសួង ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅកន្លែងធ្វើការ។

 

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់អនុលោមភាពតាមច្បាប់ និងធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅកន្លែងធ្វើការងារ ដោយផ្តោតលើប្រធានបទចំនួន ៨ រួមមាន៖ (១) លក្ខខណ្ឌទូទៅនៃការងារ, (២) ការអនុវត្តកិច្ចសន្យាការងារ, (៣) ការទូទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗ ,(៤) លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ (៥), សេរីភាពអង្គការវិជ្ជាជីវៈ, (៦) ការដោះស្រាយវិវាទការងារ ការធ្វើកូដកម្ម និងឡុកអៅ (៧), ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងវិស័យការងារ និង (៨) របបសន្តិសុខសង្គម៕

 

#MLVT #HENGSour

Image Gallery

Click to enlarge image o_1j50skq3c1advvrs1s36dtj11rrn.jpeg
Click to enlarge image o_1j50skq3c1gjd1j3qcqp1s6c1nkmo.jpeg
Click to enlarge image o_1j50skq3c1iks1q1ta27c12lssm.jpeg
Click to enlarge image o_1j50skq3c5lru9vo5mlb413dhk.jpeg
Click to enlarge image o_1j50skq3c6eu16mc1aic6d414q9p.jpeg
Click to enlarge image o_1j50skq3c6t81evt3k03k319q2j.jpeg
Click to enlarge image o_1j50skq3c10au196i1amef4n1e5er.jpeg
Click to enlarge image o_1j50skq3c15qec0mgit1bmsqauq.jpeg
Click to enlarge image o_1j50skq3co2a1en67sq1see162l.jpeg
View the embedded image gallery online at:
https://www.mlvt.gov.kh/index.php/%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/1-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9A%E1%9E%94%E1%9E%9A-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%84%E1%9E%B6%E1%9E%9A/3325.html#sigProId62327a40c1

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.