Ministry of Labour and Vocational Training
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
    • សន្និសីទសេដ្ឋកិច្ចការងារ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • លិខិតជូនពរ
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


×

សម្គាល់

There was a problem rendering your image gallery. Please make sure that the folder you are using in the Simple Image Gallery Pro plugin tags exists and contains valid image files. The plugin could not locate the folder: media/k2/galleries/3039

កម្ពុជា-ថៃ ប្រជុំទ្វេភាគី ស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ

 ព្រហស្បតិ៍, 30 មករា 2025 18:02  |  744 times  |   Print  |   Email
  • Image Gallery
កម្ពុជា-ថៃ ប្រជុំទ្វេភាគី ស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ
(សៀមរាប)៖ នៅថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ស្តីពីការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ដំណាក់កាលទី២ ឆ្នាំ២០២៥-២០២៨ ដែលរៀបចំធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ 

ក្នុងនោះ គណៈប្រតិភូថៃ ដឹកនាំដោយ លោកជំទាវ ចាទូព័ន្ធ រ៉ូចានាផានិច (Jatuporn Rojanaparnich) អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សនៃព្រះរាជាណាចក្រថៃឡង់ដ៍។ សមាសភាពគណៈប្រតិភូថៃរួមមាន តំណាងក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស, ក្រសួងការងារ ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ), អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប, និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)។ ចំណែកសមាសភាពគណៈប្រតិភូកម្ពុជា មកពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ(អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម), អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា, និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM)។ 

ភាគីទាំងពីរបានពិភាក្សាការងារដោយផ្តោតទៅលើការពង្រឹងលើកិច្ចសហប្រតិបត្តិការ និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តអនុស្សរណៈនៃយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហការទ្វេភាគី ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ ផ្ដោតលើគោលដៅសំខាន់ៗមួយចំនួន ដូចជា៖ 

១. យន្តការប្រតិបត្តិផែនការសកម្មភាព សម្រាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
២. ការវិភាគស្ថានភាព និងការវាយតម្លៃអំពីតម្រូវការចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
៣. ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិធានការបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស។
៤. បន្ដការពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារ ការលើកកម្ពស់សិទ្ធិ ការធ្វើមាតុភូមិនិវត្តន៍និងការធ្វើសមាហរណកម្មឡើងវិញ នៃជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស។
៥. បន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ក្រាបអំពើជួញដូរមនុស្ស។ 

#MLVT #HENGSour

Image Gallery

{gallery}3039{/gallery}

ទំនាក់ទំនង

023 884 375

1297 / 1286

855 23 884 376

អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ 

អាសយដ្ឋាន

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.